ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​រូបភាព​ចូលរួម​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ប្រទេស​ស្វី​ស ក្រោម​អាកាសធាតុ​ត្រជាក់​ខ្លាំង-១៦អង្សា

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​រូបភាព​ចូលរួម​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ប្រទេស​ស្វី​ស ក្រោម​អាកាសធាតុ​ត្រជាក់​ខ្លាំង-១៦អង្សា

(ស្វី​ស)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ Facebook ផ្លូវការ​សម្តេច ។

រូបភាព​ជាច្រើន​សន្លឹក​នោះ បានបង្ហាញ​ពី​សកម្មភាព​របស់​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប​ចូលរួម នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ប្រទេស​ស្វី​ស ក្រោម​អាកាសធាតុ​ត្រជាក់​ខ្លាំង-១៦អង្សា។

យោងតាម Facebook ផ្លូវការ​សម្តេច​តេ​ជោ បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា «ពេលនេះ​ខ្ញុំ​កំពុងស្នាក់នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក។ ធាតុអាកាស​នៅទីនេះ​គឺ​ត្រជាក់​ខ្លាំង (-១៦)»
សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុងពេល​បី​ថ្ងៃនេះ សម្តេច​និង​គណៈប្រតិភូ នឹងមាន​ការ​រវល់​ច្រើន នៅក្នុង​កិច្ចប្រជុំ រួមទាំង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស​មួយចំនួន ជាពិសេស​គឺ​ក្នុង​ការត្រៀម​រៀបចំ វេទិកា​សេដ្ឋកិច្ច ពិភពលោក​ស្តីពី​អាស៊ាន​ឆ្នាំ ២០១៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕

fn-2017-01-18-15-04-45-0 fn-2017-01-18-15-04-45-1 fn-2017-01-18-15-04-46-2 fn-2017-01-18-15-04-46-4 fn-2017-01-18-15-04-46-5 fn-2017-01-18-15-04-58-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya