ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្រវឹង​ទឹកត្នោតជូ ដើរ​ធ្លាក់​ចូលក្នុង​អណ្តូងទឹក​លង់​ស្លាប់

បុរស​ម្នាក់​ស្រវឹង​ទឹកត្នោតជូ ដើរ​ធ្លាក់​ចូលក្នុង​អណ្តូងទឹក​លង់​ស្លាប់

ត្បូងឃ្មុំ៖  កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បុរស​ម្នាក់​ដោយសារ តែ​ស្រវឹង​ទឹកត្នោតជូ ហើយ​បាន​ដើរ​ធ្លាក់​ចូលក្នុង អណ្តូងទឹក​លង់​ស្លាប់ នៅ​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ជនរងគ្រោះ ឈ្មោះ ឃិន ដឹប អាយុ៥៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដារ​កណ្តោល ឃុំ​ដារ ស្រក​មេមត់ បាន​ធ្លាក់​អណ្តូង​ក្នុង​ចំការ ម្រេច​របស់ខ្លួន​ស្លាប់ ។

នៅ​ព្រឹក​ថ្ងៃទី១៨ ខែ​ឆ្នាំ​ដដែល  តាម​ការបំភ្លឺ​របស់​ឈ្មោះ ដឹប គង់ អាយុ១៥ឆ្នាំ ត្រូវជា​កូនប្រុស របស់​ជនរងគ្រោះ ថា ឪពុក​របស់ខ្លួន មិន​ស្រួលខ្លួន ហើយ​បាន​ហូប​ទឹកត្នោតជូ បន្ទាប់មក​ក៏បាន​ដើរ ទៅ​ក្បែរ​អណ្តូងទឹក​ស្រាប់តែ ជំពប់ជើង​ធ្លាក់​ចូលក្នុង​ទឹក​អណ្តូង ដែលមាន​ជម្រៅ៥ម៉ែត្រ  ហើយ​ភ្លាមនោះ ដឹប គង់ បានរ​ត់ទៅ​ហៅ​អ្នកភូមិ ឲ្យ​មកជួយ ប៉ុន្តែ ពេលមកដល់ ឪពុក​របស់ខ្លួន បាន​ស្លាប់​បាត់ទៅហើយ ៕

a82cd39af9e460704f0b50fdb85556c2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya