ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស ជា​មេការ​ជាង​ម៉ាស៊ីន​ម្នាក់ ឡើងទៅ​ពិនិត្យ​កង្ហារ​បឺត​ខ្យល់ ដាក់​នៅក្នុង​ពិតាន​ដាន​ជាន់​ទី១ ស្រាប់ តែ​ភ្លេចខ្លួន​អង្គុយ​ថយក្រោយ ក៏​ធ្លាក់ចុះ​មកក្រោម​បោក​ក្បាល​ស្លាប់

បុរស ជា​មេការ​ជាង​ម៉ាស៊ីន​ម្នាក់ ឡើងទៅ​ពិនិត្យ​កង្ហារ​បឺត​ខ្យល់ ដាក់​នៅក្នុង​ពិតាន​ដាន​ជាន់​ទី១ ស្រាប់ តែ​ភ្លេចខ្លួន​អង្គុយ​ថយក្រោយ ក៏​ធ្លាក់ចុះ​មកក្រោម​បោក​ក្បាល​ស្លាប់

ភ្នំពេញ ៖ កាលពី​ថ្ងៃទី១៧ មករា ឆ្នាំ២០១៧ ជនជាតិ​កូរ៉េ​ជា​មេការ​ជាង​ម៉ាស៊ីន​ម្នាក់ បាន​ឡើងទៅ​ពិនិត្យ​កង្ហារ​បឺត​ខ្យល់ ដាក់​នៅក្នុង​ពិតាន​ដាន​ជាន់​ទី១ ស្រាប់ តែ​ភ្លេចខ្លួន​អង្គុយ​ថយក្រោយ ក៏​ធ្លាក់ចុះ​មកក្រោម​បោក​ក្បាល​ស្លាប់ នៅក្នុង​អគារ​ការដ្ឋាន​សាងសង់​កម្ពស់២២ជាន់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ១០៦ ក្នុងភូមិ២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។ ជនរងគ្រោះ​ឈ្មោះ SHIM KYUBONG អាយុ២៦ឆ្នាំ ជា​ជា​មេការ​ជាង​ម៉ាស៊ីន ស្នាក់នៅ​DecaStle ក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។
ជនរងគ្រោះ​និង​រូបគេ នាំគ្នា​ដើរទៅ​អគារ​ជាន់​ទីមួយ​ក្រោម​ដី​នៅពេល​ទៅដល់​បាន​យក​រន្ទា​រដាក់​ឡើងទៅ​មើល​កង្ហារ​បឺត​ខ្យល់ ដំណើរការ​ឬក៏​អត់ រួចហើយ​ជនរងគ្រោះ​បាន​យក​ម៉ាស៊ីនថតរូប យកទៅ​ថត​កង្ហារ​បឺត​ខ្យល់ នៅពេល​ថតរូប​នោះ ហើយក៏​នាំគ្នា​ចុះមក​វិញ បើក​មើលឃើញ​រូបភាព​អត់​ច្បាស់ ជនរងគ្រោះ​បាន​ឡើង​ទៅលើ​ម្តងទៀត ដើម្បី​ថតរូប​កង្ហា​តាម​បំពង់ខ្យល់​ដ៏​ធំ​នោះ​គឺ​ឡើងទៅ​ម្នាក់ឯង​ទេ ។

ខណៈពេល​ជនរងគ្រោះ អង្គុយ​លើ​ពិតាន​ថត​បាន​រំកិល​ខ្លួន​ថយ​ចំ​ប្រឡោះ​ប្រហោង​បំពង់ខ្យល់ ក៏បាន​ធ្លាក់ចុះ​មកលើ​បេតុង​កំពស់៥ម៉ែត្រ បណ្តាលឱ្យ​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ​បា​ន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត លុះ​នៅវេលា​ម៉ោង០២ និង៣០នាទី​រសៀល​ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ដោយសារ​ស្ថាន​ធ្ងន់ធ្ងរ​ពេក ៕

0d42026f-f303-4772-b84c-8c2c28aa30d5 8471585b-0cfe-47fd-b941-a477234f56b1 a3cff201-17b6-4cd2-8832-f16b4d998993 b10f1b53-e82d-4af5-b94e-56424f8226a3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya