ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ភ្ញៀវ​ខាង​កូន​ក​ម្លោះ និង​ភ្ញៀវ​ខាង​កូនក្រមុំ ឈ្លោះ​គ្នា​រហូតដល់​វាយតប់​គ្នា និង​គប់​កែវ គប់​កៅអី​ឆ្វេ​ច​ឆ្វាច បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់៤នាក់ និង​រងរបួស​ស្រាល​ជាច្រើន​នាក់

ភ្ញៀវ​ខាង​កូន​ក​ម្លោះ និង​ភ្ញៀវ​ខាង​កូនក្រមុំ ឈ្លោះ​គ្នា​រហូតដល់​វាយតប់​គ្នា និង​គប់​កែវ គប់​កៅអី​ឆ្វេ​ច​ឆ្វាច បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់៤នាក់ និង​រងរបួស​ស្រាល​ជាច្រើន​នាក់

ខេត្តកំពត ៖ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា អាពាហ៍ពិពាហ៍​នេះ​ខាង​ស្រី​ធ្វើ​ម្ហូប​ទទួលភ្ញៀវ៤០តុ រីឯ​ខាង​ប្រុស​ធ្វើ​ម្ហូប​ទទួលភ្ញៀវ១០០តុ ហើយ​ការទទួល​ភ្ញៀវ​ទាំង​ខាង​ប្រុស​ទាំង​ខាង​ស្រី​ប្រកបដោយ​សប្បាយរីករាយ​ដោយមាន​ការប្រគុំ​តន្ត្រីសម័យ​យ៉ាង​រណ្ដំ​ផងដែរ ប៉ុន្តែ​នៅវេលា​ម៉ោង១០ និង៣០នាទី​យប់ ខណៈ​កំពុង​រាំ​យ៉ាង​សប្បាយរីករាយ​នោះ ស្រាប់តែ​ភ្ញៀវ​ខាង​កូន​ក​ម្លោះ និង​ភ្ញៀវ​ខាង​កូនក្រមុំ​បាន​ឈ្លោះ​គ្នា​រហូតដល់​វាយតប់​គ្នា និង​គប់​កែវ គប់​កៅអី​ឆ្វេ​ច​ឆ្វាច​ធ្វើ​ឲ្យ​អ្នកចូលរួម​ពិធី និង​ក្រុម​តន្ត្រី​រត់​បាត់​ជើង​ស​ព្រាត ។

រាត្រី​ទឹកឃ្មុំ​ក្លាយជា​រាត្រី​ទឹកខ្មេះ ព្រោះ​កូន​ក​ម្លោះ​ខាន​បាន​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ​ដោយសារតែ​ត្រូវ​ឪពុក​របស់ខ្លួន​ហៅ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ជា​ប្រញាប់ បន្ទាប់ពី​ភ្ញៀវ​ខាង​ប្រុស​និង​ភ្ញៀវ​ខាង​ស្រី​កាលពី​វេលា​ម៉ោង១០ និង៣០នាទី​យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅ​ភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រសាទ​ភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ។ អាពាហ៍ពិពាហ៍​នេះ​មានកូន​ក​ម្លោះ​ឈ្មោះ ណ.ម នៅ​ភូមិ​ឃ្លី​ត​លើ ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត កូនក្រមុំ​ឈ្មោះ ទ.ក នៅ​ភូមិ​កើតហេតុ ។

ការឈ្លោះទាស់ទែង​គ្នា​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់៤នាក់ និង​រងរបួស​ស្រាល​ជាច្រើន​នាក់ ហើយ​កូនប្រុស​ម្ចាស់​ដើមការ​ខាង​ស្រី​ម្នាក់ និង​សាច់ញាតិ​ម្នាក់ បាន​រងរបួស​បែកក្បាល ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ទាំងយប់ ។ រីឯ​ឈ្មោះ ណ. ខ ជា​ឪពុក​កូន​ក​ម្លោះ និង​បុរស​ម្នាក់ទៀត​ជា​សាច់ញាតិ​ខាង​កូន​ក​ម្លោះ ក៏បាន​រងរបួស​ដែរ ។

ក្រោយពេល​ផ្ទុះ​ហិង្សា កូន​ក​ម្លោះ​បាន​ឡើងទៅ​លើផ្ទះ​ដើម្បី​ជួប​កូនក្រមុំ ប៉ុន្តែ​ត្រូវ​ឪពុក​កូន​ក​ម្លោះ​ហៅ​ឲ្យ​ចុះមក​វិញ​ជា​ប្រញាប់ ហើយ​ត្រឡប់ទៅផ្ទះ​វិញ​ទាំងយប់​ដោយ​មិន​ផ្សំ​ដំណេក​ជាមួយ​កូនស្រី​ឡើយ ។

ឪពុក​កូនក្រមុំ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ថា គាត់​មិន​បានដឹង​រឿង​ទេ ស្រាប់តែ​ពេល​កំពុង​រាំ​ក៏​ឃើញ​មនុស្ស​រត់​ព្រាត​តែម្តង ៕

08b95d83-630d-4aba-b67d-233fbcead401 9f244bf4-0317-4a4c-b6fc-14abb79a0557 f34db981-a831-4723-a7f0-24450eaae60e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya