ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ហួសចិត្ត! អង្គុយ​ផឹកស៊ី ឃើញ​គេ​ឈប់​ម៉ូតូ​ក្បែរ​ហៅ​ឲ្យ​ចូល​ផឹក រួច​បង្ខំ​ឲ្យ​ទិញ​ស្រា​ថែម​កន្លះ​កេស, គេ​មិន​ទិញ ទាញ​មួកសុវត្ថិភាព​វាយ តែ​ត្រូវគេ​វាយ​វិញ​បែក​មុខ

ហួសចិត្ត! អង្គុយ​ផឹកស៊ី ឃើញ​គេ​ឈប់​ម៉ូតូ​ក្បែរ​ហៅ​ឲ្យ​ចូល​ផឹក រួច​បង្ខំ​ឲ្យ​ទិញ​ស្រា​ថែម​កន្លះ​កេស, គេ​មិន​ទិញ ទាញ​មួកសុវត្ថិភាព​វាយ តែ​ត្រូវគេ​វាយ​វិញ​បែក​មុខ

(ភ្នំពេញ)៖ បុរស​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ហើយ​ខ្លែមសំដី ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់​និយាយ​ក្បែរ ហើយ​ហៅ​បង្ខំ​ឲ្យ​ផឹកស្រា​ជាមួយ ពេល​គេ​មិន​ព្រម​ផឹក​ទារ​ឲ្យ​គេ ទិញ​ស្រា​បៀរ​ឲ្យ​កន្លះ​កេស ពេល​គេ​មិន​ទិញយក​មួក​សុវត្ថិ​វាយ​បែកក្បាល​គេ តែ​ត្រូវគេ​វាយ​វិញ​ហើម​មុខ ចុងក្រោយ​សមត្ថកិច្ច​ចាប់​ទាំង។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល នៅ​យប់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​ផ្សារ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហា សុ​ឃឹម អាយុ៣០ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ជិត​វត្ត​ត្រពាំង​កសាង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ជនបង្ក​ឈ្មោះ ប៉ាវ អាយុ៤៣ឆ្នាំ មុខរប​រត់​ម៉ូតូឌុប។

នគរបាល​បញ្ជាក់ថា មុនពេល​កើតហេតុ​បុរស​បង្ក​បាន​កំពុង​អង្គុយ​ផឹកស៊ី​មាន​គ្នា២នាក់ អស់​ស្រាថ្នាំ១លី​ត ខណៈពេល​នោះ​យុវជន​រងគ្រោះ បាន​ជិះ​ម៉ូតូ​មកហើយ​ឈប់​នៅក្បែ​និយាយ​ទូរស័ព្ទ ពេលនោះ​ជនបង្ក​ក៏បាន​ហៅ​យុវជន​ខាងលើ​ថា «មក​ដាក់​មួយ​កែវ» ដោយ​យុវជន​រូបនោះ​ឆ្លើយថា «ខ្ញុំ​អត់​ចេះ​ផឹក​ទេ» ស្រាប់តែ​ជនបង្ក​ចុះ​ទាញ​ដៃ ហើយ​សំឡុត​ថា «បើ​មិន​ផឹក​ទិញ​ស្រា​ឲ្យ​កន្លះ​កេស​មក!» រួច​និយាយថា «ហ្អែ​ង​ឫក​ម្ល៉េះ» ពេលនោះ​ហើយ​ដែល​ជនបង្ក បាន​ទាញ​មួកសុវត្ថិភាព​វាយ​ក្បាល​ជនរងគ្រោះ តែ​ត្រូវ​ជនរងគ្រោះ​វាយ​វិញ បណ្ដាល​ឲ្យ​បែក​មុខ​ហូរឈាម​ទាំង២នាក់។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន បាន​ហៅ​ទាំង​ជនរងគ្រោះ និង​ជនបង្ក​ដើម្បី​យកមក​សួរនាំ ចាត់ការ​តាមច្បាប់៕

16113879_1336327793093117_6632299809162203776_n 16113997_1336327773093119_5348744336921952654_n 16114461_1336327786426451_8012789913997173103_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya