ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ បើកឡាន​ដល់​ចំណុច​ផ្លូវ​កោង បួង​ចង្កូត​ជ្រុល​ហោះ​ធ្លាក់​ជ្រោះ បណ្តាល​ឲ្យ​របួសធ្ងន់-ស្រាល៥នាក់

គ្រោះថ្នាក់​ចរាចរណ៍​មួយ បើកឡាន​ដល់​ចំណុច​ផ្លូវ​កោង បួង​ចង្កូត​ជ្រុល​ហោះ​ធ្លាក់​ជ្រោះ បណ្តាល​ឲ្យ​របួសធ្ងន់-ស្រាល៥នាក់

រតនគិរី៖ ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ត្រង់ចំណុច​ចុះ​ចំណោតភ្នំ​កូន​មុំ (ផ្លូវកែង) ស្ថិត​ក្នុងភូមិ៤ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ភ្លាមៗនោះ នគរបាល​មូលដ្ឋាន ចុះ​កន្លែងកើតហេតុ ជួយ​អន្តរាគមន៍​ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។

ពួកគាត់​បានឃើញ​រថ​យន្ត ១គ្រឿង ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ៧៨ មាន​ទិសដៅ​ពី​កើ​តទៅ​លិច ពោលគឺ ចេញពី​ទី​រួម​ក្រុង​បាន​លុង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្ថានភាព​ផ្លូវ​កោង ហើយ​ចុះ​ចំណោតភ្នំ បាន​ជែង​ជាមួយ​រថយន្ត​សាំ​យ៉ុង១គ្រឿង ផ្សេងទៀត ស្រាប់​តែមាន​រថយន្ត​ធុន​ធំ បើក​បញ្ច្រាស់ទិស​គ្នា ក៏​វ៉ា​ក់​អឺ​បួង​ចង្កូត ជ្រុល​ហោះ​ធ្លាក់​ជ្រោះ​តែម្តង។

រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ម៉ាក មីតស៊ុយប៊ីស៊ី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3410 អ្នកបើក​ឈ្មោះ ពិសុទ្ធ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (របួសស្រាល), ទី២. ឈ្មោះ ហូ ប៉ោ​ឈុន ភេទ​ប្រុស អាយុ៥០ឆ្នាំ ជនជាតិ​ចិន (របួសធ្ងន់), ទី៣. ឈ្មោះ វ៉ា អ៊ី ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិ​ចិន (របួសស្រាល), ទី៤. ឈ្មោះ ចាង ខៃ​អ៊ីង ភេទ​ប្រុស អាយុ៤៩ឆ្នាំ (របួសធ្ងន់) និង​ទី៥. ឈ្មោះ កាវ ធី​លាង ភេទ​ប្រុស អាយុ៥០ឆ្នាំ ជនជាតិ​ចិន (របួសធ្ងន់) អ្នក​ទាំង ៥នាក់​នេះ មាន​ទីលំនៅ​ក្រុងភ្នំពេញ មានមុខរ​បរជា​អ្នកវិនិយោគ។ បច្ចុប្បន្ន រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ត្រូវបាន​នគរបាល នាំយកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក​កូន​មុំ៕7d76e2baa7bde31559cc79717352e56d 687 688

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya