ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ចត​ចោល បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ស្តាំ

បើក​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ចត​ចោល បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ស្តាំ

ភ្នំពេញ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​បាក់ជើង​ម្ខាង​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យភ្លាមៗខណៈ​បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ហើយ​ខ្សោយ​ភ្លើង​ផង​នោះ​ក៏​ជ្រុល​ទៅបុក​រ៉ឺម៉ក​ដែល​គេ​ចត​ស្ងា​ម​ពេញទំហឹង កាលពី​វេលា​ម៉ោង៨និង១០នាទី​យប់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ រស សល់ ភេទ​ប្រុស អាយុ៣៩ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ ស្នាក់នៅ​ភូមិ​ព្រៃ​ស្នួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​គុប​មូល ពណ៌​ស្លែ ពាក់​ស្លាក​លេខ​កណ្តាល​1J-5532 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​មធ្យម លុះ​មកដល់​ចំណុចកើតហេតុ​ក៏​វ៉ា​ក​អើ​នឹង​រ៉ឺម៉ក​ម៉ូតូ​ដែល​គេ​ចត​ទុកចោល​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រងរបួស​បាក់ជើង​ស្តាំ​តែម្តង ៕

15977247_1335943619798201_4514340809491543590_n 16002825_1335943606464869_8712208162329193696_n 16002859_1335943626464867_769436572918615089_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya