ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អនិច្ចា​កុមារា-កុមារី២នាក់​បងប្អូន អាយុ៦និង៤ឆ្នាំ កំព្រា​ឪពុក-ម្តាយ រស់នៅ​រកស៊ី ចិញ្ចឹមជីវិត​ខ្លួនឯង

អនិច្ចា​កុមារា-កុមារី២នាក់​បងប្អូន អាយុ៦និង៤ឆ្នាំ កំព្រា​ឪពុក-ម្តាយ រស់នៅ​រកស៊ី ចិញ្ចឹមជីវិត​ខ្លួនឯង

ភ្នំពេញ៖ នេះ​គឺជា​ជីវិត​ពិត គឺ២នាក់​បងប្អូន​បង្កើត ដែល​កូនប្រុស​បង​អាយុ៦ឆ្នាំ និង​ប្អូនស្រី​អាយុ៤ឆ្នាំ រស់នៅ​យ៉ាង​វេទនា ដោយ​គ្មាន​អ្នកមើល​ថែទាំ ហើយ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង នៅ​ភូមិ​ដំណាក​កី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុង​អ​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Lyhos San” បាន​បង្ហោះ​វិ​ដេ​អូ២ឃ្លី​ប និង​រូបថត​មួយចំនួន ដែល​បានបង្ហាញ​ពី​ការតស៊ូ របស់​ក្មេងប្រុស-ស្រី២នាក់​បងប្អូន​បង្កើត រស់នៅ​គ្មាន​ឪពុក-ម្តាយ​មើលថែទាំ និង​យកអាសារ​ដូច​ក្មេង​ដទៃ។

តាម​ការរៀបរាប់​ពី​ក្មេងប្រុស ក៏ដូចជា​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា ឪពុក​ស្លាប់ចោល ហើយ​ម្តាយ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ មិនដឹង​ស្លាប់ ឬ​រស់​ទេ បាត់​ដំណឹង​សូន្យឈឹង ពីរ​នាក់​បងប្អូន​នេះ កំពុង​ជួប​ទុក្ខលំបាក​ខ្វះ​គ្រប់បែបយ៉ាង ហើយ​ពួកគេ​បាន​តស៊ូ​រស់​ដោយ​ខ្លួនឯង អស់​រយៈពេល១ឆ្នាំ​ហើយ ដោយ​ពួកគេ​បាន​ទៅ​កាប់​ដើម​ពួច ដើម្បី​យកមក​ធ្វើ​អំបោស​លក់ ក្នុង​មួយថ្ងៃ​រកបាន​តែ ១៥០០រៀល​ប៉ុណ្ណោះ។

បើសិន​សប្បុរសជន មានបំណង​ចង់​ជួយ​ពួកគេ អាច​ទំនាក់ទំនង​ឈ្មោះ សៀក ប៊ុន​ណា​រី Siek Bunnary និង លី​ហូ សាន់ តាមរយៈ​ទូរស័ព្ទ ០៩៦ ៦១ ០០០ ០៦ , ០១២ ៥៤ ០៤ ០១ , ០៩៦ ៧០ ៨០០ ០៧ , ០៩៨ ៣៣ ៥៥ ៤៤ និង ០៦៨ ៣៣ ៥៥ ៤៤ ៕

1 bf7a7a4321f71a2a24eb30c6e12c3b6c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya