ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់បាន​ម្នាក់​ទៀតហើយ ករណី​ឃាតករ​រឹត​ក​សម្លាប់​រួច​បោះ​សព​ពីលើ​អគារ

ប៉ូលិស​ចាប់បាន​ម្នាក់​ទៀតហើយ ករណី​ឃាតករ​រឹត​ក​សម្លាប់​រួច​បោះ​សព​ពីលើ​អគារ

ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ៥ល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​រឹត​ក​សម្លាប់​មេការ​សំណង់​រួច​បោះ​សព​ទម្លាក់​ពីលើ​អគារ​បាន​ម្នាក់​ទៀតហើយ បន្ទាប់ពី​ជនសង្ស័យ​ជា​បក្សពួក​ដែល​សមត្ថកិច្ច​ហៅ​ធ្វើការ​សាកសួរ​បាន​ឆ្លើយ​សារភាព​ការពិត​ប្រាប់​សមត្ថកិច្ច ។

បន្ទាប់ពី​ជនសង្ស័យ​ដែល​បាន​ហៅ​ទៅ​សួរនាំ​ដំបូង​ឈ្មោះ ជឹម សុផាន់​ណា ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែក​ព្រះស្តេច ខេត្តក្រចេះ បាន​ឆ្លើយ​សារភាពថា​ពិត​បាន​រឹត​ក​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ធន់ ចាន់​ធឿន ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​មេការ​សំណង់​ផ្នែក​ការ៉ូ មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ សមត្ថកិច្ច​បាន​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ជា​បក្សពួក​បាន​ម្នាក់ទៀត​ឈ្មោះ ឈឿន សុខ​ឃីម អាយុ៣២ឆ្នាំ មុខរបរ​កម្មករ ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។

កាលពី​វេលា​ម៉ោង៦ និង៣០នាទី​ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ មានការ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ ESTONE INTERNATIONAL APATMENT ដែលមាន​ទីតាំង​លេខ២៣ ផ្លូវ​លេខ៥១(ប៉ាស្ទ័រ) កែង​ផ្លូវ​លេខ២១៤ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដោយ​បុរស​ម្នាក់​ត្រូវគេ​អះអាងថា បាន​ធ្លាក់​ពីលើ​អគារ​ដែលមាន​កំពស់​ជាង២០ជាន់ ដោយ​អ្នកខ្លះ​ថា ធ្លាក់​ពី​ជាន់​ទី២ ឯ​ខ្លះ​ទៀតថា ថា​ធ្លាក់​ពី​ជា​ន់ទី៥ ហើយ​ត្រូវបាន​អ្នកធ្វើការ​ជាមួយគ្នា​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​បី​យកទៅ​ធ្វើការ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​អកុសល​ដោយសារតែ​រង​បួស​ធ្ងន់​ពេក​ក៏​ស្លាប់បាត់​បង់ជីវិត​ទៅ ។

ក្រោយ​ពេលដែល​បុរសរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព បាន​ឃើញថា មាន​ស្នាម​ជាំ​លើ​ដើមទ្រូង និង​មាន​ស្នាម​ខ្មៅ​នៅត្រង់​ក​ដូចជា​ស្នាម​ត្រូវគេ​រឹត​ក ។ ដោយ​ឃើញ​បែប​នោះ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅ​ឃាត់ខ្លួន​បុរស​ម្នាក់​យកមក​ធ្វើការ​សាកសួរ​ផងដែរ ហើយ​រហូតមកដល់​ល្ងាច​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ទើប​បុរស​រូប​នោះបាន​សារភាពថា «រូបគេ និង​បក្សពួក​ម្នាក់ទៀត​ពិតជា​បានធ្វើ​សកម្មភាព​រឹត​ក​សម្លាប់​បុរសរងគ្រោះ ដើម្បី​ប្លន់​ពិត​ប្រា​ដក​មែន តែ​លុយ និង​ទ្រព្យសម្បត្តិ​ទាំងនោះ​ត្រូវបាន​បក្សពួក​ម្នាក់ទៀត​យក​រត់​គេចខ្លួនបាត់​ទៅហើយ» ៕

7150d837-b2b0-4f4f-a212-a2375685da05 46341e72-6416-4039-a8a2-8269ee217ed9 92364699-dcf4-4223-a607-fbd50a55783b afb565ea-2c0a-40bc-b8c0-790bfed81f77 bd8216c4-4c07-40a0-b3fb-5d72732b0ec0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya