ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ខ្ញុំ​ដើរ​សោះ ហេតុ​អី​មក​បុក​ខ្ញុំ! ខ្ញុំ​ដើរ​ខុស​ឬ?

ខ្ញុំ​ដើរ​សោះ ហេតុ​អី​មក​បុក​ខ្ញុំ! ខ្ញុំ​ដើរ​ខុស​ឬ?

ខេត្តកណ្តាល៖ កាលពី​វេលា​ម៉ោង៦ និង៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ម៉ូតូ​មិន​ស្គាល់​ម៉ា​ក​បើកបរ​ដោយ​ក្មេងស្ទាវ​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​លោកយាយ​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​លោកយាយ​ដួល​បោក​ទៅលើ​ផ្លូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​រហូត​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

លោកយាយ​រងគ្រោះ​ឈ្មោះ នុ​ន សុន អាយុ៨៨ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ។ ចំណែកឯ​ម៉ូតូ​មិន​ស្គាល់​ម៉ាក ក្រោយពី​កើតហេតុ​បាន​បើក​គេច​បាត់ស្រមោល ។

មុនពេល​កើតហេតុ​សាក្សី​បានឃើញ​លោកយាយ​រងគ្រោះ​ដើរចេញ​ពីក្នុងផ្ទះ​លោកយាយ​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច ក្នុង​គោលបំណង​ទៅផ្ទះ​កូន ខណៈ​កំពុង​ដើរ​នៅលើ​ផ្លូវ​ក៏ត្រូវ​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើក​បុក​លោកយាយ​រងគ្រោះ បណ្តាល​ឲ្យ​ដួល​បោក​ទៅលើ​ផ្លូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​រហូត​ស្លាប់បាត់​បង់ជីវិតភ្លាមៗនៅ​កន្លែងកើតហេតុ ៕

kdal-2-5 kdal-3-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya