ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខ្លាំង​ប៉ះ​ខ្លាំង បណ្តាល​ឲ្យ​ស្លាប់​និង​របួស

ខ្លាំង​ប៉ះ​ខ្លាំង បណ្តាល​ឲ្យ​ស្លាប់​និង​របួស

ខេត្ត​ត្បូងឃ្មុំ ៖ ហេតុការណ៍​នេះ​កើង​ឡើង​កាលពី​វេលា​ម៉ោង១១ និង៣០នាទី​យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ២១៣ឥ២១៤ ស្ថិតក្នុង​ភូមិ​ដូង​ទី១ ឃុំ​ត្រ​មូង ស្រុក​មេមត់ ។

មុនពេល​កើតហេតុ ម៉ូតូ​របស់​ក្រុមយុវជន៤គ្រឿង​ជិះ​ប្រដេញ​វាយ​គ្នា​តាម​ផ្លូវជាតិ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច  ខណៈ​ជិះ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត១គ្រឿង​ធុន​ធំ​មិន​ស្គាល់​ម៉ាក១គ្រឿង​បាន​បើក​មកដល់​ក៏​បុក​ចំ​ពី​ខាងក្រោយ​ពេញទំហឹង​គឺ​បុក​រះ​ម៉ូតូ​ទាំង៤គ្រឿង​បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​ចេញពី​ម៉ូតូ​ស្លាប់ភ្លាម២នាក់ និង​របួសធ្ងន់​ស្រាល៥នាក់ រួច​បន្ថែម​ល្បឿន​បើក​ទៅមុខ​រត់​គេចខ្លួនបាត់​តែម្តង ។

អ្នកជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ​មិន​ស្គាល់ឈ្មោះ និង​អាស្រ័យ​ដ្ឋា​ន ភេទ​ប្រុស បាន​ស្លាប់​នៅនឹងកន្លែង ដោយ​ឌុប​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់, ម៉ូតូ​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ស្វាយ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សេត ភេទ​ប្រុស អាយុ១៩ឆ្នាំ នៅ​ភូមិ​ទី២ ឃុំ​ត្រ​មូង ស្រុក​មេមត់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ, ម៉ូតូ​ម៉ាក MSX គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វង់ សិលា ភេទ​ប្រុស អាយុ២២ឆ្នាំ នៅ​ភូ​មិច​ង្គុំ​កណ្តាល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ បាន​រងរបួស​ធ្ងន់ ឌុប​ឈ្មោះ អឿន សុធា ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​របួសស្រាល, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ចាន់ អូន ភេទ​ប្រុស អាយុ២៧ឆ្នាំ នៅ​ភូមិ​អណ្តូង​ថ្ម​លើ ឃុំ​ត្រ​មូង ស្រុក​មេមត់ របួសធ្ងន់ ឌុប​ឈ្មោះ អ៊​ន អន ភេទ​ប្រុស អាយុ២៥ឆ្នាំ របួសស្រាល ។ អ្នករងគ្រោះ​ទាំងអស់​ត្រូវបាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ ៕0b8d6ad4-79ba-4c4a-bad7-4a120328c6d5 a1feda9e-aa8c-41d5-99bf-0f79882beb7e b49fd2f9-0ce0-4af5-9e21-69512ecd45a0 d918dde6-947f-4831-a0e3-0296810180f7

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya