ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឈ្លោះប្រកែក​គ្នា​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ រហូត​ឈានដល់​ប្រើ​ហិង្សា

ឈ្លោះប្រកែក​គ្នា​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ រហូត​ឈានដល់​ប្រើ​ហិង្សា

ឧ​ត្ត​រ​មានជ័យ ៖ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង០៥ និង៥០នាទី​ល្ងាច​ថ្ងៃទី១៦ មករា ឆ្នាំ២០១៧ ករណី​ឈ្លោះប្រកែក​គ្នា​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ រហូត​ឈានដល់​ប្រើ​ហិង្សា បណ្តាលឱ្យ​ម្នាក់​រងរបួស​ស្រាល និង​ម៉ូតូ​ម៉ាកវ៉េវ​មួយគ្រឿង​ត្រូវ​ឆេះ​ហ្មត់ ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ទាំង២នាក់​តែម្តង ស្ថិតនៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។
២នាក់​បងប្អូន​សាច់ថ្លៃ​ឈ្លោះ​ប្រ​កែ​ច​គ្នា​នេះ ១-ឈ្មោះ​មាន សេង​ហូ ភេទ​ប្រុស អាយុ៣២ឆ្នាំ ត្រូវជា​បងថ្លៃ​ហើយក៏​ជា​ម្ចាស់​ម៉ូតូ​ម៉ាកវ៉េវ ២-ឈ្មោះ​ឈុន រិ​ទ្ធ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជា​ប្អូនថ្លៃ​រងរបួស​ស្រាល ហើយ​ជា​អ្នក​ដុត​ម៉ូតូ ទាំង២នាក់​នេះ រស់ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ទោះបីជា​យ៉ាងណា ជំហាន​ដំបូង គេ​មិនដឹង​ពី​មូល​ហេតុដែល​ធ្វើឱ្យមាន​ទំនាស់​គ្នា​ខ្លាំង​នោះទេ ៕

908ee180-380a-40cb-8051-db7dbb458761 b09e3df9-641a-465f-9089-9e3b46654273 da0d1317-36f2-46b2-8519-e9c6e3a3334e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya