ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ខ្ញុំ​ដើរ​តាមផ្លូវ​សោះ ហេតុ​អី​មក​បុក​ខ្ញុំ? តើ​ឡាន​ខុស​ឬ​ខ្ញុំ​ខុស?

ខ្ញុំ​ដើរ​តាមផ្លូវ​សោះ ហេតុ​អី​មក​បុក​ខ្ញុំ? តើ​ឡាន​ខុស​ឬ​ខ្ញុំ​ខុស?

ភ្នំពេញ ៖ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ស្ថិតក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​រថយន្តក្រុង​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ បាន​បុក​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត នៅវេលា​ម៉ោង៨ និង៤០នាទី យប់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ។

នៅមុន​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​ធ្វើដំណើរ​ឆ្លងផ្លូវ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ពាក់​កណ្តាលផ្លូវ ស្រាប់​តែមាន​រថយន្តក្រុង​ម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6246 ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ទៅ​ពី​លិចទៅ​កើត បាន​បុក​ជនរងគ្រោះ ហើយ​អូស​ប្រហែល​ជាង៥ម៉ែត្រ​ទើប​ឈប់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​សល់​តែ​ដង្ហើមចង្រិត។ ជនរងគ្រោះ​ក្រោយពេល​កើតហេតុ ត្រូវបាន​រថយន្ត​សង្គ្រោះ៧១១ ដឹក​ទៅកាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (ពេទ្យ​លោកសង្ឃ) ដើម្បី​ធ្វើការ​ព្យាបាល។

ស្រី​រងគ្រោះ​ឈ្មោះ យួ​ង សារឹម អាយុ៥៥ឆ្នាំ មុខរបរ​លក់​នំ​មុខ​រោងចក្រ ស្នាក់នៅ​បុរី​សែន​មនោ​រម្យ មាន​ស្រុកកំណើត​នៅ​ភូមិ​ពាន​ជ័យ ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង៕

f2c8efac-e97b-4d49-a952-9072dfafe0b0 7a16bcde-70eb-47eb-8372-d95f5df66ca6 c6254730-f929-47f9-a215-114dca695208

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya