ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១១នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១១នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់។ ជនសង្ស័យ​ទាំង១១នាក់​ខាងលើនេះ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​បង្ក្រាបបាន​នៅ៦ទីតាំងផ្សេងៗគ្នា​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល៣ថ្ងៃ និង​ដកហូត​បាន​ថ្នាំញៀន​ជាង១គីឡូក្រាម និង​វត្ថុតាង​ពាក់ព័ន្ធ​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ។

ជនសង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​បង្ក្រាបបាន​នោះ​រួមមាន​ទី១.ឈ្មោះ ថុល ថា​រ៉ា ហៅ​តឿ ភេទ​ប្រុស អាយុ២៧ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាបបាន​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ថ្មគោល ផ្លូវ​បេតុង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ទី២.ឈ្មោះ ធឿ​ក ធិ​ន ភេទ​ប្រុស អាយុ២៨ឆ្នាំ ទី៣.ឈ្មោះ អុន ឃ្លី ភេទ​ប្រុស អាយុ៣៧ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​បង្ក្រាបបាន​កាលពី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​លើផ្លូវ​បេតុង​ទួល​ចារ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី៤.ឈ្មោះ ងួន សុ​វ៉ា​ត់ ហៅ​វ៉ា ភេទ​ប្រុស អាយុ២៩ឆ្នាំ ទី៥.ឈ្មោះ ណុប ចាន់ ហៅ​រី ភេទ​ប្រុស អាយុ៣៣ឆ្នាំ ទី៦.ឈ្មោះ សាន់ តា​យ ភេទ​ប្រុស អាយុ៣២ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ៧មករា បង្ក្រាបបាន​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​លេខ២១៥ ភូមិ​លេខ៥ សង្កាត់​វាល​វង្ស ខណ្ឌ៧មករា និង​នៅលើ​ផ្លូវ១០៥ សង្កាត់​ព្រលិត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ទី៧.ឈ្មោះ អ៊ី​ម សារិទ្ធ ភេទ​ប្រុស អាយុ៣១ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ បង្ក្រាបបាន​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ដីឡូត៍ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី៨.ឈ្មោះ សុខ ថា ភេទ​ប្រុស អាយុ២៦ឆ្នាំ ទី៩.ឈ្មោះ ហេង ស្រី​កា ភេទ​ស្រី អាយុ២៩ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌដូនពេញ បង្ក្រាបបាន​កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​លើផ្លូវ​លេខ១៥៤ កែង​ផ្លូវ​លេខ៥១ សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី១០.ឈ្មោះ បាន ទី ភេទ​ប្រុស អាយុ២១ឆ្នាំ និង​ជនសង្ស័យ​ទី១១.ឈ្មោះ ហួត ភា​រិ​ទ្ធ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ១៨ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ជ្រោយចង្វារ បង្ក្រាបបាន កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅ​កំពង់ដរ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ៕

9b2fa7a9-808b-46db-9c94-d139b56eb759

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya