ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » មាន​វិបត្តិ​ក្នុង​គ្រួសារ​យក​ដុំថ្ម​ចង​ផ្អោប​ចង្កេះ​លោតទឹក​សម្លាប់ខ្លួន គ្មាន​អ្នកណា​ស្គាល់

មាន​វិបត្តិ​ក្នុង​គ្រួសារ​យក​ដុំថ្ម​ចង​ផ្អោប​ចង្កេះ​លោតទឹក​សម្លាប់ខ្លួន គ្មាន​អ្នកណា​ស្គាល់

ភ្នំពេញ៖ សាកសព​បុរស​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​អណ្តែត​មក​ទើរ​នៅ​ច្រាំងទន្លេ​បាសាក់​ភូមិ​ព្រែក​តា​នូ​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​ដែល​ទំនងជា​ស្លាប់​ច្រើន​ថ្ងៃ​មកហើយ មាន​សភាព​ហើម​ស្អុយ​និង​មាន​ដុំថ្ម​មួយ​ដុំ​មាន​ទម្ងន់​ប្រមាណ​ជិត ២០គីឡូក្រាម​ចង​ជាប់​ទៅនឹង​ចង្កេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​រួច​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន កាលពី​វេលា​ម៉ោង ៤ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ។

សព​បុរសរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹងថា មាន​អាយុប្រមាណ​ជាង ៣០ឆ្នាំ ពាក់អាវ​យឺត​ពង​ជីងចក់ ពណ៌​ស ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ និង​មាន​សំបុត្រ​មួយច្បាប់​នៅក្នុង​កាបូប​ដាក់​ក្នុង​ហោប៉ៅ ។

មុនពេល​កើ​ហេតុ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេបាសាក់​ត្រង់ចំណុច​ខាងលើ បាន​ប្រទះឃើញ​សព​របស់​បុរស​ម្នាក់នេះ​បាន​អណ្តែត​នៅលើ​ផ្ទៃ​ទឹកទន្លេ​ផ្លុងៗ ហើយក៏​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន ហើយ​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទៅដល់​បាន​ជួល​ទូក​អូស​សាកសព​បុរស​ខាងលើ​យកមក​លើគោក​ដើម្បី​ធ្វើ​កោសល្យវិច័យ។ក្រោយ​ពេលធ្វើ​កោសល្យវិច័យ​យ៉ាងយូរ សម​ត្ត្ថ​កិច្ច​បាន​សន្និដ្ឋានថា បុ​រ​រងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើនេះ ទំនង​ជាមាន​វិបត្តិ​ក្នុង​គ្រួសារ​ទើប​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង ដោយ​យក​ដុំថ្ម​ទម្ងន់​ជាង២០គីឡូក្រាម​ចង​ចង​ផ្អោប​នឹង​ចង្កេះ​ហើយ​លោត​ចូលក្នុង​ទឹកទន្លេ​សម្លាប់ខ្លួន​បែបនេះ​តែម្តង។

ក្រោយពេល​ឆែកឆេរ​នៅក្នុង​ខ្លួន​សព ស្រាប់តែ​ប្រទះឃើញ​មាន​លិខិត​បណ្តាំ​តូច​មួយ​នៅក្នុង​កាបូប​ដែល​សរសេរ​ផ្ទាល់ដៃ​របស់​ជន រងគ្រោះ​ផ្តែផ្តាំ​ប្រពន្ធ​ដែល​ប្រចណ្ឌ​គាត់​ជា​ប្តី​ថា​ដើរលេង​ច្រើន​ម៉ោង​មិន​ចូល​ផ្ទះ​និង​មិនចេះ​គិត​រកស៊ី ព្រមទាំង ផ្តាំ​ឪពុកម្តាយ​ឲ្យ​ជួយ​មើល​កូនប្រុស​ស្រី​របស់ខ្លួន​ផង ។ ដូច្នេះហើយ​ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ​អាចមាន​វិបត្តិ​ក្នុង​គ្រួសារ​គិត​ខ្លី​មក​ធ្វើអត្តឃាត​បែបនេះ និង​មិនមែន​ស្លាប់​ដោយ​អំពើរ​ឃាតកម្ម​ឡើយ។

ក្រោយពេល​កើតហេតុ​សាកសព​បុរស​ខាងលើ​ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​ចាក់អង្រែ​ក្រោម ដើម្បី​ធ្វើការ​ស្រាវជ្រាវរ​កសាច់​ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​ហើយ​មកដល់​រសៀល​ថ្ងៃទី១៦ ខែមករា​ម្សិលមិញ​នេះ គេ​នៅ​មិនទាន​ឃើញ​ក្រុមគ្រួសារ​សព​ណា​ម្នាក់​ដឹង​ទៅ​មើល​សព​នៅឡើយ​ទេ ៕

15941232_407013832981180_6380780884351817028_n 15965518_407013856314511_797687354261790617_n 16105812_407013829647847_7690040689302759047_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya