ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ត្រូវ​បងប្រុស​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់ ខាងក្រោយ​ផ្ទះ​របស់​ឪពុក

បុរស​ម្នាក់ ត្រូវ​បងប្រុស​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់ ខាងក្រោយ​ផ្ទះ​របស់​ឪពុក

ភ្នំពេញ៖ កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ​ក្រុម៤ ផ្លូវ៩២ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

សព​មានឈ្មោះ ញ៉ែម ធារ៉ា ភេទ​ប្រុស អាយុ ២៦ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់នៅ​ក្នុង​រោង​កម្មករ​បូរី​ជីបម៉ុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​សា​ម៉ាន់ ឃុំ​សា​ម៉ាន់ ស្រុក​ឈ្លោង ខេត្តក្រចេះ។

កាលពី​ល្ងាច​ថ្ងៃទី១៥ ខែមករា ជនរងគ្រោះ​បាន​ទៅ​ជប់លៀង​ជាមួយ​បងប្រុស ឈ្មោះ បុល នៅ​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រហូតដល់​ម៉ោង ២៣ ទើប ជន់​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង ត្រឡប់មកផ្ទះ​វិញ ខណៈ​ជិះ​ម៉ូតូ​មកដល់​ក្បែរ​បុរី​ជីបម៉ុង ឬ​ទ្ធី ស្រាប់តែ​ឈ្មោះ បុល ជិះ​បុក​គោ បណ្តាលអោយ​ដួល បែក​មុខមាត់ ពេលនោះ​ជនរងគ្រោះ​ដែលជា​ប្អូន(សព)ឃើញ​បង​ដួល​ម៉ូតូ​របួស​បែបនេះ ក៏ ជួន​បងប្រុស​ត្រឡប់មកផ្ទះ​វិញ​នៅ​ភូមិ​ត្រពាំង​ស្វាយ ចំណុចកើតហេតុ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​សម្រាក​មួយ​យប់។ លុះ​ព្រឹក​ឡើង​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បងប្រុស​ឈ្មោះ បុល បាន​ទៅ​គោះទ្វារ​ដាស់​ប្អូន​អោយទៅ​ធ្វើការ ស្រាប់តែ​ឃើញ​ប្អូន​មាន​សភា​ពរឹង មិនមាន​ដង្ហើម មិនដឹងថា​ស្លាប់​តាំងពី​ពេលណា​បង្កអោយមាន​ការភ្ញាក់ផ្អើល ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ចុះមក​ពិនិត្យ។

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​រួចមក​បាន​បញ្ជាក់ថា សព​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ពិតប្រាកដ​មែន ៕seyha-2 seyha-3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya