ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​គេច​ពី​ឡាន មកពី​មុខ​បួង​ចង្កូត​ខ្លាំងពេក​ក្រឡាប់

ឡាន​គេច​ពី​ឡាន មកពី​មុខ​បួង​ចង្កូត​ខ្លាំងពេក​ក្រឡាប់

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៨យប់
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ៣ មុខ​ឃ្លាំង​ថៃ ប៊ុន រ៉ុង ស្ថិតក្នុង​ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​ដឹក​ភេសជ្ជៈ​ចម្រុះ​ពេញ​របស់​ក្រុមហ៊ុន កូកាកូឡា ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-0010 បើកបរ​ដោយ​បុរស​ម្នាក់​និង​មាន​អ្នករួមដំណើរ២នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​កន្លែងកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បាន​ជែង​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​មក​ចំ​ពីមុខ​រថយន្ត កូកាកូឡា​ធ្វើ​ឲ្យ​រថយន្ត​មិនដឹង​គេច​ទៅណា​ទើប​សម្រេចចិត្ត​បួង​ចង្កូត​មក​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ តែ​ដោយ​ខ្លាច​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​ដែល​ចត​ចោល​នៅ​ដី​ច​ញ្ចើ​ម​ថ្នល់​ក៏​បួង​ចង្កូត​ត្រឡប់មកវិញ​ទើប​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ចាក់​ភេសជ្ជៈ​ពេញ​ថ្នល់ តែ​សំណាង​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស ៕

image1-7 image2-8 image3-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya