ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​ទាំង​បង្ខំ​បណ្ដាល​ឲ្យ​ដួល

យុវជន​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​ទាំង​បង្ខំ​បណ្ដាល​ឲ្យ​ដួល

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១២យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ យុវជន​ម្នា​ក់បាន​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​ខណៈ​ទើបតែ​ចេញពី​ផឹកស៊ី​នៅ​កោះ​ពេជ្រ​ហើយ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​ទាំង​បង្ខំ​បណ្ដាល​ឲ្យ​ដួល នៅ​ទុល​មុខ​និង​បុរី​ចំការមន ផ្លូវ​ព្រះ​ន​រោ​ត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

សព​ជនរងគ្រោះ​មានឈ្មោះ ដន់ ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​នួន អ៊ូ​ប៉ៃ ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ១៧៥៣ ផ្លូវជាតិ​លេខ២ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។

មុនពេល​កើតហេតុ​យុវជន​ទាំង២នាក់​ទើបតែ​ចេញពី​ផឹកស៊ី​នៅ​កោះ​ពេជ្រ ហើយ​បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FK-9990 ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រះ​ន​រោ​ត្ដម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​នៅខាងមុខ ក៏បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​ទាំង​បង្ខំ​បណ្តាល​ឲ្យ​ដួល​បោក​ពីក្រោយ​រថយន្ត​ពេញទំហឹង​ស្លាប់​យុវជន​ម្នាក់​នៅ​និង​កន្លែងកើតហេតុ ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​ធ្ងន់៕

sorrak-1 sorrak-2-1 sorrak-3-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya