ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ​គេច​ជង្ហុក​ធ្លាក់​អ្នកជិះ ឡាន​មកពី​ក្រោយ​កិន​ស្លាប់​ម្នាក់

បើក​ម៉ូតូ​គេច​ជង្ហុក​ធ្លាក់​អ្នកជិះ ឡាន​មកពី​ក្រោយ​កិន​ស្លាប់​ម្នាក់

ភ្នំពេញ៖ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុច​ខាងកើត​ក្លោងទ្វារវត្ត​សំរោង​កណ្តាល ផ្លូវ​លេខ១៥១ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​ស្ត្រី៣នាក់​បាន​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1-CD 3828 បើក​លើផ្លូវ១៥១ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ​បានគេច​ជង្ហុក​ធ្វើ​ឲ្យ​ធ្លាក់​អ្នកជិះ​ពី​ខាងក្រោយ​ស្របពេល​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3-C 3617 ធ្វើដំណើរ​ស្រប​ទិស​គ្នា​មកដល់​ពីក្រោយ​បាន​កិន​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវបាន​បងប្អូន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ខ្លាំងពេក​ក៏បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​តែម្តង។

ជនរងគ្រោះ​មាន​គ្នា៣នាក់ ជិះ​ម៉ូតូ១គ្រឿង​យ៉ាង​លឿន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​គេច​ពី​ជង្ហុក​ទើប​បណ្តាល​ឲ្យ​ធ្លាក់​អ្នកជិះ​ពី​ខាងក្រោយ​ត្រូវ​រថយន្ត​កិន​ស្លាប់​យ៉ាង​ដូច្នេះ ។ អ្នកបើករថយន្ត​ឈ្មោះ​អែម ឈិន ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​បើករថយន្ត ក្រោយពី​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ ៕

IMG-20170115-WA0067 IMG-20170115-WA0082 IMG-20170115-WA0090

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya