ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ម្នាក់ ត្រូវ​រថយន្ត​បែក​ដឹក​ដី​កិន​ស្លាប់​នៅ​ស្រុក​កណ្តាលស្ទឹង

និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ម្នាក់ ត្រូវ​រថយន្ត​បែក​ដឹក​ដី​កិន​ស្លាប់​នៅ​ស្រុក​កណ្តាលស្ទឹង

ខេត្តកណ្តាល៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង១០និង២០នាទី​ព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​លើ​ស្ពានដែក ចន្លោះ​គីឡូម៉ែត្រ​លេខ៣៣-៣៤ ស្ថិត​ក្នុងភូមិ​ជ័យជំនះ ឃុំ​សៀមរៀប ស្រុក​កណ្តាលស្ទឹង ។

ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​នោះ​ឈ្មោះ​សៀង ម៉ា​ណែ​ត​តូ​ម៉ា ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​ជា​និស្សិត មាន​ទីលំនៅ​ភូមិ​ទួល​រកា ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ-4891 រីឯ​នារី​ជា​សង្សារ​ឈ្មោះ​ប៊ុន រតនា ភេទ​ស្រី អាយុ២១ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ចំណែកឯ​រថយន្ត​បែន​ដឹក​ដី ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-7230 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ ។

នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​ជនរងគ្រោះ​ខាងលើនេះ​បើក​ម៉ូតូឌុប​នារី​ជា​សង្សារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ក្នុងទិសដៅ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តតាកែវ ខណៈ​បើក​ដល់​ចំណុចកើតហេតុ​ម៉ូតូ​ជនរងគ្រោះ​បាន​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​បើក​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ដួល​នៅលើ​ស្ពានដែក ស្របពេលនោះ​រថយន្ត​បែន​ដឹក​ដី​បើក​មកដល់​កិន​ពីលើ​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ​ដែលមាន​ពាក់មួក​ការពារ​សុវត្ថិភាព បែកក្បាល​ធ្លាយ​ខួរ​ចេញមកក្រៅ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ដោយឡែក​នារី​ជា​សង្សារ​ដែល​រួម​ដំណើរ​ជាមួយ​រងរបួស​ស្រាល ដោយសារតែ​មិន​ត្រូវបាន​រថយន្ត​កិន​ពីលើ​ដូច​បុរស​ជា​សង្សារ ។

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​បាន​រត់​គេចខ្លួនបាត់ ។ ចំណែកឯ​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​ចាត់ការ​តាមច្បាប់ ។ ដោយឡែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

15976990_1334839503241946_3126014100441951799_n 16003134_1334839479908615_4717751762128143887_n 16003174_1334839493241947_3282824058476102255_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya