ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ទីបំផុត! ប្តី​ទាន់​ប្រពន្ធ​មាន​ប្រុស​ថ្មី ទើប​សំរេចចិត្ត​រឹត ក សម្លាប់​ប្រពន្ធ​មែន

ទីបំផុត! ប្តី​ទាន់​ប្រពន្ធ​មាន​ប្រុស​ថ្មី ទើប​សំរេចចិត្ត​រឹត ក សម្លាប់​ប្រពន្ធ​មែន

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃទី១៦ មករា ឆ្នាំ២០១៧នេះ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ហើយ​ថា «ខ្លួន​ពិតជា​បាន​រឹត.ក​សម្លាប់​ប្រពន្ធ​មែន» ដោយសារ​នាង​មាន​ប្រុស​ថ្មី ដែល​ខ្លួន​បាន​តាម​ទាន់​នៅ​យប់កើតហេតុ​នោះ ។

ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ស្ត្រី​វ័យក្មេង​ម្នាក់​ស្ថិតនៅ​ស្រុក​ឯក​ភ្នំ ដែល​គេ​សង្ស័យថា ជនដៃដល់​គឺ​បុរស​ជា​ប្ដី​របស់​នាង​តែម្តង ប៉ុន្តែ​ជននេះ​មិនបាន​សារភាព​ទេ បន្ទាប់ពី​ត្រូវ​ឃាត់ខ្លួនភ្លាមៗនោះ ។
ជនសង្ស័យ​នេះ ឈ្មោះ​ជូន ពៅ អាយុ២២ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​សង្ស័យ​ជំហាន​ដំបូង​ថា បាន​រឹត.ក​សម្លាប់​ប្រពន្ធ​របស់ខ្លួន​កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៥ មករា ស្ថិតនៅ​លើផ្ទះ​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ។ ប៉ុន្តែ​ជននេះ មិនបាន​សារភាព​ទេ បើទោះជា​សមត្ថកិច្ច​រក​ឃើញ​វត្ថុតាង​មួយចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លួន​ក្ដី លុះ​បញ្ជូន​មកដល់​ស្នងការ​ខេត្ត ពេលនេះ​ឆ្លើយ​ទទួលស្គាល់​កំហុស​ហើយ ។

ជនដៃដល់​ឈ្មោះ​ជូន ពៅ នេះ បាន​សារភាពថា ខ្លួន​បាន​ប្រើ​ខ្សែ​នីឡុង​រឹត.ក​សម្លាប់​ប្រពន្ធ ដោយសារតែ​តាម​ទាន់​ប្រពន្ធ​ផ្ទាល់​ភ្នែក លួច​មាន​សហាយ ។ ជននេះ​និយាយទៀតថា មុនពេល​កើតហេតុ បន្តិច​ពេល​ខ្លួន​ដើរចូល​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដើរចេញ​ពី​បន្ទប់​ប្រពន្ធ​ខ្លួន​ទាំងយប់ លុះ​ខ្លួន​សួរនាំ​ប្រពន្ធ​បែរជា​ឆ្លើយថា មិនដឹង ប៉ុន្តែ​ប្រពន្ធ​ខ្លួន​បាន​ព្រលយ​ពាក្យ​ថា «មកពី​បង​ឯង​ដើរចោល​ខ្ញុំ​ច្រើន​ខែ​ពេក​ធ្វើ​អី?» ។

លោក​សេង លុច បាន​ស្រង់​ចម្លើយ​ជនដៃដល់​ទៀតថា ដោយសារតែ​ខឹង​ប្រពន្ធ​លួច​ទាក់ទង​ប្រុស​ថ្មី និង​តាម​ទាន់​ផ្ទាល់​ភ្នែក​បែបនេះហើយ ទើប​នៅពេល​ប្រពន្ធ​ដេកលក់ ខ្លួន​យក​ខ្សែ​នីឡុង​រឹត.ក​សម្លាប់​ប្រពន្ធ​តែម្ដងទៅ ៕

6c73285c-a9c6-4d95-a386-e695b8149107 1150871d-83dd-4001-baf2-08d870619ef7 c8c4477e-47cb-4b53-be68-5a39797020f1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya