ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » នៅ​ទីបំផុត! សាច់​រឿងនេះ សាច់ញាតិ​ថា សហាយ​ប្រពន្ធ​ជា​អ្នក​ដុត​សម្លាប់​ប្តី?

នៅ​ទីបំផុត! សាច់​រឿងនេះ សាច់ញាតិ​ថា សហាយ​ប្រពន្ធ​ជា​អ្នក​ដុត​សម្លាប់​ប្តី?

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង២ និង៣០នាទី​រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ប្តី​មាន​អាយុ​តិចជាង​ប្រពន្ធ២០ឆ្នាំ​ដែល​ឆេះ​ខ្លោច​ខ្មៅ​ពេញ​ខ្លួន​ខណៈ​រង់ចាំ​ប្រពន្ធ​តាំងពី​ក្បាលល្ងាច​រហូតដល់​ម៉ោង៤ និង៣០នាទី​ទៀបភ្លឺ​មិនឃើញ​មក​ផ្ទះ​នោះ បាន​ស្លាប់​ហើយ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។

គ្មាន​អូន​បង​រស់​មិនបាន ប្តី​អាយុ​តិចជាង​ប្រពន្ធ២០ឆ្នាំ​ចាក់​សាំង​ដុត​ខ្លួនឯង

បុរសរងគ្រោះ​ដែល​ឆេះ​ខ្លោច​ខ្មៅ​ពេញ​ខ្លួន​រហូត​ស្លាប់​ឈ្មោះ សុខ ដា​រ៉ា អាយុ៣២ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ពិន តុលា អាយុ៥២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពោន ឃុំ​ក​អណ្ដើក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ដោយសារតែ​ជនរងគ្រោះ​នឹក​ប្រពន្ធ​ពេក នៅ​ល្ងាច​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះ​បាន​ខ្ចីលុយ​មេការ​ចំនួន៥ម៉ឺន​រៀល​ដើម្បី​ជិះ​រថយន្តឈ្នួល​ទៅលេង​ប្រពន្ធ​នៅឯ​ខេត្តព្រៃវែង ខណៈពេល​ទៅដល់ មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ក៏បាន​សុំ​លេខ​ទូរស័ព្ទ​ប្រពន្ធ​ពី​អ្នកជិតខាង​ដើម្បី​ទូរស័ព្ទ​សួរ ក៏ត្រូវ​ប្រពន្ធ​ប្រាប់ថា ជាប់រវល់​ទៅ​ការ​មិត្តភក្តិ​នៅ​ស្វាយ ។ បន្ទាប់ពី​និយាយ​ទូរស័ព្ទ​រួចហើយ​ជនរងគ្រោះ​បាន​ងូតទឹក​ហូបបាយ​ល្ងាច​ហើយ​បាន​ចង​មុង​ដេក​នៅក្នុង​ផ្ទះ​ប្រពន្ធ​ជាធម្មតា ។ លុះដល់​វេលា​ម៉ោង៤ និង៣០នាទី​ទៀបភ្លឺ ថ្ងៃទី១៤ ខែមករា ស្រាប់តែ​ឃើញ​ជនរងគ្រោះ​នៅ​វាលស្រែ​ចម្ងាយ​ពី​ផ្ទះ​របស់​ប្រពន្ធ​ជាង១០០ម៉ែត្រ​កំពុង​ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ពេញ​ខ្លួន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ជួយ​ពន្លត់ តែ​ទម្រាំ​តែ​រលត់​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ខ្មៅ​រោល​ពេញ​ខ្លួន​អស់​ទៅហើយ ភ្លាមៗនោះបាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ដឹកបញ្ជូន​សង្គ្រោះ​បន្ត​មក​មន្ទី​ពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ ។

ក្រុមគ្រួសារ​សាច់ញាតិ​បញ្ជាក់ថា ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​កាលពី​វេលា​ម៉ោ២ និង៣០រសៀល​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ខណៈ​ទើប​បញ្ជូន​មកដល់​មន្ទី​រ​ពេទ្យ​ព្រះកុសុមៈ ។

ទាក់ទិន​នឹង​ករណី​ខាងលើនេះ សាច់ញាតិ​ជនរងគ្រោះ​បាន​សង្ស័យថា មិនមែន​ជនរងគ្រោះ​ទិញ​សាំង១លីត្រ​យកមក​ដុត​ខ្លួនឯង​ទេ សង្ស័យថា ជា​ករណី​ឃាតកម្ម ដោយ​សាច់ញាតិ​របស់​ជ​ន​រងគ្រោះ​បានលើកឡើង​ថា​ប្រពន្ធ​របស់​ជនរងគ្រោះ​លួច​មាន​សហាយ ហើយ​ប្រុស​សហាយ​របស់​ប្រពន្ធ​ជា​អ្នក​លួច​ដុត​សម្លាប់ ។

ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្តទៀត តើ​ជា​ករណី​ឃាតកម្ម ឬក៏​ជា​ករណី​តូចចិត្ត​ទៅ​ជួប​ប្រពន្ធ​ហើយ​បែរជា​ប្រពន្ធ​អត់​នៅផ្ទះ​សម្រេចចិត្ត​ចាក់​សាំង​ដុត​ខ្លួនឯង? ៕

0a398ae9-7502-4bb0-85c0-a91c30920e91 29341733-1d29-4b43-bdf1-ab7c2f5479b3 a25470ac-e30e-4848-bba9-adb6813fa9c6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya