ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ជន​ប្រមឹក​មួយក្រុម វាយ​បុរស​ម្នាក់​ឲ្យ​របួស នាំគ្នា​គេចខ្លួន​អស់

ជន​ប្រមឹក​មួយក្រុម វាយ​បុរស​ម្នាក់​ឲ្យ​របួស នាំគ្នា​គេចខ្លួន​អស់

ភ្នំពេញ ៖ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅ​ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ បុរស​ដែល​រងរបួស​ឈ្មោះ ម៉ាត់ ភា​រុណ អាយុ៣០ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​ពាម​ប្រស្នា​ល ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។

មុន​កើតហេតុ​គាត់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​មូល ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-7991 ម្នាក់ឯង ចេញពី​ធ្វើការ​គោលបំណង​ទៅផ្ទះ​ជួល ខណៈ​ជិះ​ម៉ូតូ​មកដល់​ចំណុច​ខាងលើ មាន​បុរស​ប្រមឹក​មួយក្រុម​មាន​គ្នា​ពី៥ទៅ៦នាក់  កំពុង​អង្គុយ​ផឹកស៊ី ពេលនោះ​មាន​បុរស​ម្នាក់​ស្រែកសួរ​គាត់​ទៅណា? គាត់​បាន​ប្រាប់ទៀតថា​ដោយ​ស្មានតែ​អ្នក​ស្គាល់គ្នា គាត់​ក៏​ឈប់​ម៉ូតូ រួច​ដើរ​ចូលទៅ​កន្លែង​ដែល​គេ​កំពុង​ផឹក ពេល​ចូលដល់ ស្រាប់​តែមាន​បុរស២នាក់ ក្នុងចំណោម​នោះ​លោត​មក​វាយ​គាត់​ទាំង​កំរោល​តែម្តង ដោយ​មិនដឹង​មូលហេតុ បណ្តាលឱ្យ​ត្រូវ​ភ្នែក​ខាងស្តាំ បែក​លើ​ចិញ្ចើម២កន្លែង ក្រោម​ចុង​ភ្នែក​ស្តាំ​មួយកន្លែង និង​បាក់​ក្តោងច្រមុះ ៕

32c9f018-440c-4101-ae23-1d50421eab05 36746de5-42a4-4bf2-bff5-a7868f711974 caaa20f4-38ed-4ff9-977f-6f75bfac88a9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya