ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » នៅ​ទីបំផុត ! ប្រពន្ធ ស្លាប់ ប្តី​ជាប់​ខ្នោះ

នៅ​ទីបំផុត ! ប្រពន្ធ ស្លាប់ ប្តី​ជាប់​ខ្នោះ

បាត់ដំបង ៖ នារី​វ័យក្មេង​ម្នាក់​បាន​ដេកស្លាប់​ខណៈ​កំពុង​ដេក​ក្នុងផ្ទះ​ជាមួយ​ប្តី ហើយ​ត្រូវបាន​ប្តី​ដឹងថា​ស្លាប់​ពេល​ដាស់​ប្រពន្ធ​កាលពី​វេលា​ម៉ោង២រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ប៉ុន្តែ​នៅលើ​សាកសព​នារី​វ័យក្មេង​រងគ្រោះ សមត្ថកិច្ច​ពិនិត្យឃើញ​មាន​ស្នាម​ជាំ ដូច​ស្នា​មរឹត.ក​សម្លាប់ ដូច្នេះហើយ​ទើប​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​សម្រេច​ហៅ​បុរស​ជា​ប្ដី​ទៅ​សួរនាំ​អំពី​រឿងនេះ ពាក់ព័ន្ធ​នឹង​ស្នាម​ដូច​រឹត.ក​សម្លាប់ ។

បុរស​ម្នាក់​ដែល​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ប្រពន្ធ​វ័យក្មេង​របស់ខ្លួន​បាន​ស្លាប់​ខណៈ​កំពុង​ដេក​ជាមួយ​ខ្លួន​នៅក្នុង​ផ្ទះ​នោះ រហូតដល់​ពេលនេះ​សមត្ថកិច្ច​បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដោយ ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ជូន ពៅ អាយុ២២ឆ្នាំ រីឯ​នារី​វ័យក្មេង​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​សុខ គឹម​ជូ អាយុ១៨ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បន្ទាប់ពី​ហៅ​ទៅធ្វើ​ការសាកសួរ ជនសង្ស័យ​ឈ្មោះ ជូន ពៅ មិនបាន​សារភាពថា ខ្លួន​ជា​អ្នក​សម្លាប់​ប្រពន្ធ​នោះទេ បើទោះជា​នៅ​យប់កើតហេតុ​ខ្លួន​បាន​ដេក​នៅក្បែរ​ប្រពន្ធ​ក្ដី ជននេះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ពេល​ខ្លួន​ដាស់​ប្រពន្ធ​ពី​ដំណេក គឺ​នាង​បាន​ស្លាប់​បាត់ទៅហើយ ហើយ​ខ្លួន​សង្ស័យថា នាង​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។

ទោះបីជា​ជននេះ​បាន​ព្យាយាម​បដិសេធ​យ៉ាងណាក្តី ប៉ុន្តែ​វត្ថុតាង​មួយចំនួន​ដែល​សមត្ថកិច្ច​រកឃើញ ហើយ​សង្ស័យថា ឈ្មោះ ជូន ពៅ គឺជា​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​របស់ខ្លួន ។

មន្ត្រី​ជំនាញ​បាន​ប្រទះឃើញ​ខ្សែ​នីឡុង​មួយ​ខ្សែ​នៅ​កន្លែងកើតហេតុ ដែល​ស៊ីសង្វាក់​គ្នា​ទៅនឹង​ស្លាកស្នាម​នៅលើ.ក​សាកសព ដូច្នេះ​គេ​សង្ស័យថា​ជា​ខ្សែ​ដែល​ជននេះ​ប្រើ​សម្រាប់​រឹត.ក​សម្លាប់​ប្រពន្ធ​របស់ខ្លួន​តែម្ដង ។ ហើយ​ជននេះ​ក៏​ធ្លាប់មាន​ប្រវត្តិ​ជាប់គុក​ម្ដង​ហើយ​ពីបទ«ប្លន់» ៕

1f5363fc-ff55-45a6-bfde-a8e09b8fa58d e6becac8-f497-46de-99ee-1551b6d3c320

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya