ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​មួយក្រុម ប្លន់​ម៉ូតូ​ពី​បុរស​ម្នាក់​បានសម្រេច

ជនសង្ស័យ​មួយក្រុម ប្លន់​ម៉ូតូ​ពី​បុរស​ម្នាក់​បានសម្រេច

ភ្នំពេញ ៖ ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា រូបគេ រួម​ជាមួយនឹង​មិត្តភក្ដិ២នាក់​ទៀត ជិះ​ម៉ូតូ២គ្រឿង​ទៅ​រាំ​ធុងបាស​នៅ​ម្ដុំ​លក់​ទឹកត្នោតជូ ក្រោយ​រោងចក្រ កាណាឌីយ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ។ នៅវេលា​ម៉ោង១១ និង៣០នាទី​យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​ជនសង្ស័យ​មួយក្រុម​បាន​ប្លន់​ម៉ូតូ​ពី​បុរស​ម្នាក់​បានសម្រេច ខណៈ​ចេញពី​រាំ​ធុងបាស ហើយ​ជិះ​ម៉ូតូ​ត្រលប់​ទៅផ្ទះ​វិញ។

លុះ​ដល់ពេល​ត្រលប់មក​ផ្ទះ​វិញ ផុតពី​កន្លែង​ពិធី​បន្តិច មិត្តភក្ដិ​ដែល​ជិះ​ម៉ូតូឌុប​គ្នា គេ​បាន​ជិះ​ទៅមុន​នៅសល់តែ​រូបគេ​ម្នាក់ឯង​ជិះ​តាម​ក្រោយ។ ជាមួយគ្នា​នោះដែរ ក៏​លេចមុខ​ជនសង្ស័យ​មាន​គ្នា៣នាក់ ជិះ​ម៉ូតូ អេស​អិ​ល២គ្រឿង ពណ៌​ទឹកប្រាក់ និង​ដាវ១ដើម។ បន្ទាប់មក​ជនសង្ស័យ​បាន​ជិះ​មក​ក្បែរ ឈប់​ស្ទាក់ផ្លូវ ហើយ​ទាញ​ដាវ​មក​កាប់​រូបគេ២ដាវផ្ទួនៗ បណ្ដាល​ឲ្យ​រងរបួស​ហូរឈាម​ស្រោច​ខ្លួន ទើប​ជនសង្ស័យ​ម្នាក់​ទាញ​ម៉ូតូ​គេ​នាំគ្នា​ជិះ​គេចខ្លួន​បាត់ស្រមោល។ ជនរងគ្រោះ​មានឈ្មោះ ឡោ សំ​អូន ភេទ​ប្រុស អាយុ២៧ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ។

រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​ពី​ជនរងគ្រោះ​យកទៅ​បាត់​នោះ​ម៉ាក ហុងដា​ឌ្រី​ម សេ១២៥ ស៊េរី២០១៣ ពាក់​ស្លាក​លេខ កំពង់ធំ 1E-0043 ពណ៌​ខ្មៅ។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរ​សម្រាក​ព្យាបាល ឯករាជ្យ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង៕4a3746f1-18a7-43fa-b0b0-eb480ae004d7 8cb61eb6-f210-4edc-a8d7-7d6a4dd2f611 a7ed6c57-5828-4dc5-a080-779f81d6d4b6 baa0cd02-78e0-4c3b-95c3-5fa90008a7cb

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya