ស្ទឹងត្រែង៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ០៦ តុលា ឆ្នាំ២០១៣ នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ អ្នកញៀនល្បែង ចំនួន៤១នាក់ និងម៉ូតូចំនួន៣៦គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការបង្ក្រាបក្នុងផ្ទះភ្នាល់ល្បែងស៊ីសងមួយកន្លែង ។
នៅក្នុងប្រតិបត្តិការបង្ក្រាប គេឃើញលោក សែ ម៉េងជា ត្រូវមន្ត្រី អ.ហ ហៅចូលទៅក្នុងបន្ទប់ នៃផ្ទះបនល្បែងខាងលើ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ តែគេមិនដឹងថា មានចំណាត់ការយ៉ាងដូចម្តេច ព្រោះកន្លងមក ឈ្មោះ សែ ម៉េងជា ត្រូវនគរបាល នៃស្នងការនគរបាលខេត្ត ធ្វើការនាំខ្លួនម្តងរួចមក ហើយពាក់ព័ន្ធករណីបើកភ្នាល់ល្បែង នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង តែ ឈ្មោះ សែ ម៉េងជា នៅតែ គេចផុតពីសំណាញ់ច្បាប់៕