ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១១ និង ១៥នាទី​ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅ​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវ​លេខ២៧១ ស្ថិត​ក្នុងភូមិ៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។

ស្ត្រី​ទាំង២នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​មាន ១-ឈ្មោះ ង្វៀង ធី​លី អាយុ៥៦ឆ្នាំ មុខរបរ​រើស​អេតចាយ និង ២-ឈ្មោះ ជឿ​ង ធី​ហ្វុ​ង អាយុ២៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ។

មុនពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​បានធ្វើការ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន លុះ​មកដល់​ចំណុច​ខាងលើ​ក៏បាន​ប្រទះឃើញ​ស្ត្រី​ជនជាតិ​វៀតណាម​ទាំងពីរ​នាក់​ឡើងចុះៗរទេះ​អេតចាយ​ដ៏​ធំ​មួយ​ដែលមាន​ក្រណាត់​គ្រប​ជា​ដំបូល​ជិតឈឹង ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​របស់លោក​ក៏បាន​ទៅ​បើក​មើល ស្រាប់តែ​ប្រទះឃើញ​ពួកគេ​ទាំងពីរ​នាក់​កំពុងតែ​ជក់​គ្រឿងញៀន​នៅ​ខាងក្នុង​នោះ ក៏​ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន៤កញ្ចប់​តូច និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​មួយចំនួន ព្រមទាំង​លិង្គ​សិប្បនិម្មិត១ផងដែរ ៕

2b03d871-6d1b-4852-8005-221f802d9c70 6ee738aa-154d-457e-a6e6-7651cf3f816f ff21c4e5-8439-4dd1-b045-bb6392f832a0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya