ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​អា​ចង្រឹត បណ្តាល​ឲ្យ​យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស

ឡាន​បុក​អា​ចង្រឹត បណ្តាល​ឲ្យ​យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង ៨ និង៥៣នាទី​យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១៦២-១៦៣ ស្ថិតនៅ​ភូមិ​តា​នៃ ឃុំ ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ គ្រោះថ្នាក់​នេះ​បានកើត​ឡើង​រវាង​រថ​យន្ត​មិន​ស្គាល​ម៉ាក​បាន​បុក​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ស្របគ្នា​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ។

គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ​ជនរ​ង្គ្រោះ​ភាគី​ខាង​ម៉ូតូ​ដែលមាន​គ្នា២នាក់ ម្នាក់​ឈ្មោះ សេម ខេមរា ភេទ​ប្រុស អាយុ១៩ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ មុខរបរ​កម្ម​ករោង​ចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រី​ហ​នុ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​ម្នាក់ទៀត​ឈ្មោះ នី សុភ​ស្ភ័ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​ដូចគ្នា មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ អ្នករួមដំណើរ​ពីក្រោយ រងរបួស​ស្រាល ។

ចំពោះ​មូលហេតុ​ក្នុង​គ្រោះថ្នាក់​នេះ​មិន​ត្រូវបាន​គេ​ដឹងថា​យ៉ាងណា​នោះទេ គ្រាន់​គេ​ថា ជនរងគ្រោះ​ត្រូវបាន​រថយន្ត១គ្រឿង​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ ហើយ​បន្ត​បើក​ទៅមុខ​រត់​គេចខ្លួនបាត់​តែម្តង​ទោះបីជា​មានការ​តាម​ពី​សំណាក់​សមត្ថកិច្ច​យ៉ាងណាក៏ដោយ ៕

60677d38-b649-435c-b58c-fb1cdc297440

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya