ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​ព្រះសីហនុ ៥នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​ព្រះសីហនុ ៥នាក់ ករណី​គ្រឿងញៀន

(ព្រះសីហនុ)៖ នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ចាប់ខ្លួន​ក្រុម​គ្រឿងញៀន៥នាក់ ក្នុងនោះ​ស្រី​ម្នាក់ ស្ថិត​ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដកហូត​បាន​ថ្នាំញៀន១៩កញ្ចប់។

ជនសង្ស័យ​ទាំង៥នាក់ ដែល​ឃាត់​បាន​នេះ ទី១៖ឈ្មោះ ណុប ចាន់​តារា អាយុ៣៥ឆ្នាំ, ទី២៖ឈ្មោះ កុយ ចាន់​សុខ អាយុ៣៤ឆ្នាំ, ទី៣៖ឈ្មោះ សុខ ថៃ អាយុ២៨ឆ្នាំ, ទី៤៖មោះ ជា សាវ៉ាត អាយុ២៨ឆ្នាំ និង​ទី៥៖ឈ្មោះ ង៉ែត កា​រ៉េត ភេទ​ស្រី អាយុ៣០ឆ្នាំ។

នគរបាល​ដដែល បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ១៦កញ្ចប់,ម្សៅ​ពណ៌​ស៣កញ្ចប់​ធំ និង​សម្ភារផ្សេងៗមួយចំនួនទៀត។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​សាកសួរ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមច្បាប់៕

fn-2017-01-15-09-33-45-0 fn-2017-01-15-09-33-45-1 fn-2017-01-15-09-33-45-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya