ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ដ៏​រន្ធត់​ណាស់ បុរស​ម្នាក់ និង​នារី​បាន​ស្លាប់បាត់​បង់ជីវិត នៅ​ហ្នឹង​កន្លែង មុខ​វត្ត​ជម្ពូ​វ័ន

ដ៏​រន្ធត់​ណាស់ បុរស​ម្នាក់ និង​នារី​បាន​ស្លាប់បាត់​បង់ជីវិត នៅ​ហ្នឹង​កន្លែង មុខ​វត្ត​ជម្ពូ​វ័ន

(ភ្នំពេញ)៖ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ជាង៤ទៀបភ្លឺ នា​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ មុខ​វត្ត​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ ម៉ូតូ​មួយគ្រឿង​ម៉ាក MSX បើកបរ​ដោយ​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ក្នុង​ល្បឿន​លឿន នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេល​មក​ដ៏​ចំណុចកើតហេតុ ក៏បាន​បុក​ជាមួយ​ឃឿន ពុះ​ចែក​ទ្រូងផ្លូវ ដែល​ធ្វើ​ឲ្យ​ពួកគេ​ហោះ​ផ្លោង មក​កណ្ដាលផ្លូវ ភ្លាម​នោះដែរ​ក៏មាន​រថយន្ត​កុង​ទី​ន័​រ បើក​កិន​ជនរងគ្រោះ​ទាំងពីរ ចេញ​ខួរ​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​វត្ថុតាង​ទាំងអស់ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ។

ចំណែក​សព​ត្រូវ​បានប្រគល់ ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី៕

fn-2017-01-15-07-25-14-0 fn-2017-01-15-07-25-14-1 fn-2017-01-15-07-25-15-2 fn-2017-01-15-07-25-15-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya