បាត់ដំបងៈ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ គេសង្កេតឃើញ ផ្លូវកៅស៊ូជាច្រើនក្នុងក្រុងបាត់ដំបង បានលិចទឹកអស់ហើយ ផ្លូវខ្លះត្រូវបង្ខំបិទផ្លូវមិនឲ្យធ្វើចរាចរណ៍ទេ ព្រោះតែខ្លាចខូចផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមមាត់ស្ទឹង កំពុងប្រឈមខ្លាំងជាងគេ អាចនឹងគួចផ្ទះហូរទៅតាមទឹកបាត់នៅពេលណាមួយ ក៏មិនដឹងផង តែទោះជាយ៉ាងណាប្រជាពលរដ្ឋទាំងអស់ នាំគ្នាបួងសួងសុំតែសេចក្តីសុខសប្បាយ សូមឲ្យទឹកជំនន់នេះឆាប់ស្រកចាប់ពីថ្ងៃនេះតទៅ សូមកុំឡើងទៀតអី ដើម្បីសុវត្តិភាព និងជីវភាពរស់នៅរបស់ពួកគាត់៕