ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​អង្គរ​ការអភិរក្ស​ព្រៃឈើ​ឈ្មោះ​ឆាយ សប្បាយចិត្ត​លុយ​ពី​ឡាន​ដឹក​បទល្មើស​ព្រៃឈើ​អោយ​លោក អភិបាលក្រុង​ក្រចេះ​និង​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ

មន្ត្រី​អង្គរ​ការអភិរក្ស​ព្រៃឈើ​ឈ្មោះ​ឆាយ សប្បាយចិត្ត​លុយ​ពី​ឡាន​ដឹក​បទល្មើស​ព្រៃឈើ​អោយ​លោក អភិបាលក្រុង​ក្រចេះ​និង​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ក្រចេះ​បានអោយដឹងថា ជា​រៀងរាល់ថ្ងៃ​យប់​នេះ​នេះ មាន​មន្ត្រី​អង្គរ​ការអភិរក្ស​ព្រៃឈើ​ម្នាក់​បាន​ដើរ​យកលុយ ពី​ឡាន​ខ្សែ​របស់​ក្រុម​មេ​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​កាត់​ទីក្រុង​មិន​ញញើត​ខ្លាច​អ្វី​នោះ ។ ដោយមាន​លោក ឆាយ នោះបាន​យក​របស់គេ​អោយទៅ ៖
ទី 1 លោក​អភិបាល ក្រុង​ក្រចេះ

ទី 2 លោក​ប៊េ​អឹម ខេត្តក្រចេះ

ទី 3 លោកនាយ​ខណ្ឌ​និង​នាយផ្នែក​រដ្ឋបាល
ព្រៃឈើ​ខេត្តក្រចេះ​ហើយ​បើតាម​សម្ដី​របស់​ក្រុម​ឡាន​ខ្សែរ​ដឹកឈើ​វែង​និង​ឈើ​ខ្លី​ដែល​អាច​បិទគូទ​ឡាន​ជិត​នោះ បាន​អះអាងថា​មាន​ទាំង​បង់លុយ អោយ​មនុស្ស​ម្នាក់​ដែល​តាំងខ្លួន​ថា​ទទួល​លុយ​នេះ​យក​ទុកអោយ​ព្រះ​រា​ជ្ញា​រង​តុលាការ​ខេត្តក្រចេះ​ផង​នោះដែរ ដោយ​បង់​ក្នុង​មួយ​ឡាន​ចាប់ពី20000រៀល​ដល់40000រៀល ។
ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ហេតុដូច្នេះ​ហើយ​បានជា​ក្រុម​ឡាន​ដឹក​បទល្មើស​ព្រៃឈើ​បើក​មិន​ខ្លាចញញើត​និង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជាយថាហេតុ​អ្វីមួយ​នោះឡើយ ។ ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតថា​ទាំងថ្ងៃទាំងយប់​នេះ​មិន ក្រោម​ពី50ឡាន​នោះទេ មានតែ50ឡាន​ឡើង​ទៅជិត100ឡាន​ឯនោះ ។ ហើយ​ឡាន​ដែល​ដឹក​ច្រឡង់​ម្រេច​វិញ​ខ្លះ​បង់​ខែ​ជូន ។ ហេតុ​ដូច្នេះហើយ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ( បើ​ដឹកជញ្ជូន​ឈើ​យកមក​ធ្វើ​ផ្ទះ​សុទ្ធតែ ចាប់​ឃាត់​សួររក​សំបុត្រស្នាម បើ​ដឹក​លក់​វិញ​តែ​បង់លុយ​ហើយ​ភ្នែក​អស់លោក​មួយចំនួន​នោះ គឺ​ដាច់ខាត​មើលមិនឃើញ​ឡើយ) ។ ដោយ​មានតែ​ជម្រុញ​ថែម​ទៀតថា បើ​មាន​សមត្ថកិច្ច​តូចតាច​ណា ហ៊ាន​តាម​ចាប់​ឃាត់​នោះ ត្រូវ​បើ​ឡាន​បិទ​អោយ​ពេញ​ផ្លូវ ឬ មួយ​ក៏​គៀរ
អោយ​ខ្ទិច​ឡាន​នោះ ដើម្បី​កុំអោយ​ឃាត់​ចប់ ។ ដោយសារ​បង់លុយ​អោយ​មន្ត្រី​ខិលខូច​មួយចំនួននោះ​ហើយ បានធ្វើអោយ​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​7Aនិង​ផ្លូវ​កាត់​ក្នុង​ក្រុង​ក្រចេះ​ទៅដល់​ស្រុក​ឆ្លូង ។ ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ទាំង2ចំណុច​ខាងលើនេះ បាន​ត្អូញត្អែរ​ថាបើ​អស់សុទ្ធតែ​ជំនាញ បង្ក្រាប់​បទល្មើស​ព្រៃឈើ បែរជា​មក​រាប់​ក្បាល​ឡាន​យកលុយ​ហើយ​នោះ ។ តើ​អោយ​ពួកគាត់​ទៅប្ដឹង​អ្នកណា​ទៀត ។ ហេតុ​ដូចនេះហើយ​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ទាំង2ចំណុច​ខាងលើមានតែ​សំណូមពរ​ដល់​សម្ដេច​តេ​ជោ ហ៊ុនសែន ដែល​សម្ដេច ដឹង​សុខ និង ទុក្ខលំបាក​របស់ប្រជារាស្ត្រ​នោះ សូមមេត្តា​សម្ដេច​ដាក់បទបញ្ជារ​រឹតបន្តឹង​ដល់​មន្ត្រីក្រោមឱវាទ​មួយចំនួន​តូចនៅក្នុង​ទឹកដី​ខេត្តក្រចេះ​ផង​ទាន ដើម្បី​កាត់បន្ថយ​នូវ​ភាពភ័យខ្លាច​របស់​ប្រជាពលរដ្ឋនៅតាម​ដងផ្លូវ 2ចំណុច​ខាងលើ ។ កុំអោយ​ក្រុមមន្ត្រី​មួយចំនួន​នោះ ឃើញតែ​លុយខ្មៅ​ងងឹត ដោយ
មិន​គិតពីរ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ឡើយ ៕15940473_258310131265623_7318627148147394695_n 15940975_258310071265629_6309437169609074228_n 15941373_258309987932304_26629014208447261_n 15978124_258310024598967_4832993898360443032_n 16114423_258309927932310_3446694543482503927_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya