ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តសៀមរាប ៧នាក់ ករណី​ល្បែងស៊ីសង

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តសៀមរាប ៧នាក់ ករណី​ល្បែងស៊ីសង

សៀមរាប៖ កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ដោយ​ឃាត់ខ្លួន​ស្ត្រី ៧នាក់  នៅ​ចំណុច​ផ្ទះ​ម្ចាស់ផ្ទះ​ឈ្មោះ យិន ព្រម ស្ថិត​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។

ស្ត្រី​ដែល​ឃាត់ខ្លួន ទី១.ឈ្មោះ យិន ព្រម អាយុ៥៧ឆ្នាំ ស្រុកកំណើត ភូមិ​កក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប  ទី២. ឈ្មោះ ថោង ឡាញ់ អាយុ៦១ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​ជ្សៀ​ម​រាប ក្រុង​សៀមរាប ទី៣. ឈ្មោះ ហុង សំបូរ អាយុ៣៧ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ទី៤. ឈ្មោះ កុល សារី  អាយុ៦២ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ទី៥. ឈ្មោះ ចាន់ ស៊ីវ អាយុ៥២ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប  ទី៦. ឈ្មោះ​មឿ​ន សារី អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ក្រោម សង្កាត់​ស្វាយដង្គំ ក្រុង​សៀម​រាម ទី៧. ឈ្មោះ​ហួយ សារី  អាយុ៣៤ឆ្នាំ រស់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។ និង​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន គ្រាប់​ខ្លា​ឃ្លោក ចំនួន​បី​គ្រាប់ , កំរាល​ខ្លា​ឃ្លោក​ចំនួន១ ,ម៉ូតូ​ចំនួន៣គ្រឿង ,ប្រាក់រៀល​ចំនួន១៥០០០០រៀល ,បៀ​ចំនួន៣ហ៊ូ ,កៅអី​ចំនួន៤ ។ ស្ត្រី៧នាក់​នោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង ប​ញ្ជួ​ន​ខ្លួន​មកកាន់​តុលាការ នៅ​ព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី ៕

4fa792564105806b9188d05ab506ea5c 554

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya