ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ សិស្សនិស្សិត ចូលរួមកូដកម្មនៅទូទាំងប្រទេសនាពេលខាងមុខផងដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លោកនឹងធ្វើនយោបាយក្រៅប្រទេសរយៈពេលពីរសប្តាហ៍ ទៅសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសបារាំង ដើម្បីធ្វើចលនាកុំឲ្យ ទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
សមាជមហាជនរបស់គណបក្ស សង្គ្រោះជាតិ (CNRP) នៅរសៀលថ្ងៃទី៦ ខែតុលា នាទីលានប្រជាធិបតេយ្យ បានទាមទារលើលក្ខខណ្ឌ១០ចំណុច ដើម្បីស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
លក្ខខណ្ឌទាំង១០ចំណុចនោះរួមមាន៖ទី១. ឲ្យបង្កើតគណៈកម្មាធិការស្វែងរកការពិតជូនម្ចាស់ឆ្នោត និងសមាស ភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បច្ចុប្បន្នត្រូវលាលែងភ្លាម រួចសមាសភាព គ.ជ.ប ថ្មី ត្រូវមានការឯកភាពពីគណបក្ស ដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ទី២. ទាមទារឲ្យមានតុល្យភាពអំណាច សភា
តួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មការជំនាញ និងទទួលស្គាល់តួនាទីគណបក្សប្រឆាំង ដោយបង្កើតរាជរដ្ឋាភិបាលស្រមោល។ ទី៣. ទាមទារឲ្យគណបក្សសង្គ្រោះជាតិ ទទួលបានអាជ្ញាប័ណ្ឌវិទ្យុ ទូរទស្សន៍ ហើយត្រូវលុបចោលកិច្ចសន្យា ដែលមានលក្ខណៈបសង្កត់ក្នុងការបិទសិទ្ធិសេរីភាព ក្នុងការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ។ ទី៤. ទាមទារឲ្យបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងពិនិត្យសើរើឡើងវិញ នូវដីសម្បទាន សេដ្ឋកិច្ច ដែលប៉ះពាល់ដល់ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ទី៥. ទាមទារឲ្យបញ្ឈប់ ការកាប់បំផ្លាញព្រៃឈើ ដោយបង្កើតយុទ្ធការត្រួតពិនិត្យ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព។ ទី៦. ទាមទារឲ្យអនុ វត្ត
ច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព ដោយគ្មានការលើកលែង និងរើសអើង។ ទី៧. ទាមទារឲ្យបង្កើតគណៈ កម្មការចម្រុះ ដែលមានសមាសភាពមកពីគណបក្សក្នុងរដ្ឋសភា ដើម្បីពិនិត្យឡើងវិញពីការបោះបង្គោលព្រំដែន។ ទី៨. ទាមទារឲ្យធ្វើវិសោធនកម្មនីតិវិធី ឬធ្វើច្បាប់ឲ្យមានការបោះឆ្នោតជ្រើសរើសមេភូមិ ដោយផ្ទាល់ពីប្រជាពល រដ្ឋ។
ទី៩. ទាមទារឲ្យប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញាគ្រប់លំដាប់ថ្នាក់ មិនត្រូវមានតួនាទីជាថ្នាក់ដឹកនាំ របស់គណបក្សនយោបាយឡើយ និងទី១០. ទាមទារឲ្យដោះលែងជាបន្ទាន់ អ្នកជាប់ចោទ អ្នកជាប់ទោសមនសិការ នយោបាយ សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មជនការពារព្រៃឈើ៕