ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » អ្នកបើក​ឡាន​សាំ​យ៉ុង ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បុក​ឡាន​កុងតឺន័រ​ដឹក​ដំឡូង ស្លាប់៥នាក់ និង​របួស៧នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន

អ្នកបើក​ឡាន​សាំ​យ៉ុង ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បុក​ឡាន​កុងតឺន័រ​ដឹក​ដំឡូង ស្លាប់៥នាក់ និង​របួស៧នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន

(ព្រៃវែង)៖នៅ​ល្ងាច​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ អ្នកបើកបរ​រថយន្ដ​សាំ​យ៉ុង ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើក​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​ដឹក​ដំឡូង នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់៥នាក់ និង​របួស៧នាក់​នោះ ត្រូវ​លោក សុខ កល្យាណ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ឃុំខ្លួន ។

ជនបង្ក​ឈ្មោះ ឡ​ន ចាវ អាយុ២២ឆ្នាំ ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ពីបទ «បើកបរ​ដោយ​ធ្វេសប្រហែស» តាម​មាត្រា៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

នៅវេលា​ម៉ោង​ប្រមាណ៨ព្រឹក​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ បុក​ជាមួយ​រថយន្ត កុងតឺន័រ​ដឹក​ដំឡូង បណ្តាល​ឲ្យ​ស្លាប់៥នាក់ និង​របួស៧នាក់ នៅតាម​ផ្លូវជាតិ​លេខ៨ ស្រុក​ពារាំង ហើយ​គ្រោះថ្នាក់​នេះ កើតឡើង​ដោយ​អ្នកបើករថយន្ត​សាំង​យ៉ុង ជែង​គេ ហើយ​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​តែម្តង៕

15965104_246769895762700_8201860976948829352_n 16003206_246769882429368_4212737329736079771_n 16105783_246769945762695_6184685196681159172_n fn-2017-01-13-08-44-46-7 fn-2017-01-13-18-35-31-0 fn-2017-01-13-18-35-32-1 fn-2017-01-13-18-35-32-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya