ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ប្រមាណ៥១គ្រួ​សារបាន​លើកគ្នា​តវ៉ា​ប្រឆាំងនឹង​លោក ហង្ស ម៉ៅ

ពលរដ្ឋ​ប្រមាណ៥១គ្រួ​សារបាន​លើកគ្នា​តវ៉ា​ប្រឆាំងនឹង​លោក ហង្ស ម៉ៅ

ខេត្តបន្ទាយមានជ័យ ៖ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយ ក្រុម​ប្រជាពលរដ្ឋ​បាន​ដុត​កង់​រថយន្ត និង ចោទ​លោក ហង្ស ម៉ៅ បាន​រំលោភ​យក​ដី​ពួក គាត់ ដែលមាន​ឯកសារ​ត្រឹមត្រូវ​ដ​ទាំង​មិន​បានដឹង​បន្តិច​ទាល់តែសោះ ។

ពេលនេះ​ពួកគាត់​អស់សង្ឃឹម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ហើយ​ព្រោះ​អាជ្ញាធរ​បានចេញ​លិខិត​គំនូស​ប្លង់ដី ពុះ​ជា​ល្វែង​លក់​បន្ត ក្នុងខណៈ មានរឿង​ទំនាស់​ដ៏​រុ​ាំ​រ៉ៃ ជាមួយ​លោក ហង្ស ម៉ៅ តាំងពី​ឆ្នាំ២០១១ រហូតដល់​បច្ចុប្បន្ន ឆ្នាំ២០១៧នេះ ។

ការចេញ​សាលក្រម​កំបាំងមុខ​របស់លោក អាំង មាលតី នៅ​ឆ្នាំ២០១១ ចំពោះ​ដី​ចំនួន១៤ហិកតា និង​ជាន់​នៅ​លើដី​ពួកគាត់​ត្រឹមតែ​ដី​ចំនួន ៦,៧៥ហិកតា ដោយមាន​ចំនួន៥១គ្រួសារ ហើយ​ការចេញ​សាលក្រម​នេះ​ពួកគាត់​ទាំងអស់គ្នា​គ្មាន​អ្នកណាម្នាក់​បានដឹង​បន្តិច ទាល់តែសោះ។ ពួកគាត់​បាន​ទៅ​ដាក់ពាក្យ បណ្តឹង​ឲ្យ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បែរជា​មិន​អើពើ ។

លោក សុខ ណាន តំណាង​ពលរដ្ឋ​បាន និយាយថា ខ្ញុំ​បាន​កាន់កាប់​ដីធ្លី​នេះ​តាំងពី ឆ្នាំ២០០៥មកម្ល៉េះ ដោយ​សម្អាង​លើ​លិខិត ប្រកាន់​ដៃ​កាន់កាប់​របស់​អ្នក​ម្ចាស់​ដី​ដើម តាំងពី​ឆ្នាំ២០០០មកម្ល៉េះ ដោយមាន​អាជ្ញាធរ និង​រដ្ឋអំណាច​មួយចំនួន​ទទួលស្គាល់ និង​ចុះហត្ថលេខា​ត្រឹមត្រូវ​ទាំងអស់ តាំងពី ថ្នាក់ភូមិ​ដល់​ថ្នាក់ស្រុក គឺ​តាំងពី​សម័យ លោក សរ ចំ​រ៉ុង អតីត​នៅ​ជា​អភិ បាល ស្រុក​អូរជ្រៅ លោក កែវ សែន អតីត អភិបាលស្រុក​អូរជ្រៅ លោក ទ្រី ណារិន អតីត​អភិបាលក្រុង​ប៉ោយប៉ែត ។ ដោយ សម្អាង​លើ​ឯកសារ​ទាំងអស់​នេះហើយ ទើប​ពួក​ខ្ញុំ​ហ៊ាន​មក​ទិញ​ដី ខាងលើនេះ រៀងៗខ្លួន ហើយ​ពួក​ខ្ញុំ​បាន​សហការ គ្នា​មក​ធ្វើ​ផ្លូវ​ធ្វើ​ព្រំប្រទល់ និង​ជីក​កូន​ស្រះ ដើម្បី​យក​ទឹក​ទុក​ប្រើប្រាស់​ទាំងអស់គ្នា។

លោក សុខ ណាន បន្តថា ក្រោយមក ទៀត​ទើប​មាន​លោក ហង្ស ម៉ៅ នៅ​ក្រុង ប៉ោយប៉ែត បានមក​រំលោភ​ដីធ្លី​ពួកគាត់​នៅ​ទីតាំង​ខាងលើនេះ ដោយបាន​យក​គ្រឿង ចក្រ​មក​ឈូសឆាយដី តាមចិត្ត​និង​បាន ឈូស​លុប​ព្រំ​ផ្លូវ​ខ្លះ ដើម្បី​បំបាត់ភស្តុតាង នៅក្នុង​ឆ្នាំ២០១២ ហើយ​ពួក យើង​បាន នាំគ្នា​ទប់ស្កាត់ ។ ភ្លាមនោះ​លោក ហង្ស ម៉ៅ ក៏​បញ្ឈប់​សកម្មភាព រួច​ពួក​ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ និង​ប្តឹង​ទៅខាង​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ សភា​ព្រឹទ្ធសភា និង​អធិការកិច្ច​ជួយ​រក ដំណោះស្រាយ​ជូន​ពួក​ខ្ញុំ​ផងដែរ ។

បញ្ហា​ការ​គូស​ប្លង់ ដី​លោក ហង្ស ម៉ៅ នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត វា​ជាការ​ផ្សះ ផ្សា​ជាមួយ​ប្រជាពលរដ្ឋ​មិនមែន​ជាការ ពុះ​ដី​ជា​ល្វែង​នោះទេ ដែលជា​ការ​គូស ចំណាំ​របស់​អាជ្ញាធរ ។ លោក​បន្តថា ដី ខាងលើ នេះ​ជាការ​ផ្សះផ្សា​លោក ហង្ស ម៉ៅ ជាមួយ ប្រជាពលរដ្ឋ​អស់​ជាច្រើន​គ្រួ សារ​ហើយ នៅតែ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​មួយចំនួន​មិនទាន់​ផ្សះផ្សា បើ​អ្នកណា​មិន​ទទួល ខ្ញុំ​ក៏​មិនដឹង​ដែរ ព្រោះ​បញ្ហា​ខាងលើនេះ​ជា​អំណាចតុលាការ ៕nkd4-1 nkd4-2 nkd4-3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya