ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ចិន​ប៉ះ​ខ្មែរ នៅកាស៊ី​ណូ «ម៉ុក​បាយ» ចាប់ខ្លួន៤នាក់ ជនជាតិ​ចិន​ជាង២០នាក់ ចេញមក​វាយ​ឡាន​សមត្ថកិច្ច

ចិន​ប៉ះ​ខ្មែរ នៅកាស៊ី​ណូ «ម៉ុក​បាយ» ចាប់ខ្លួន៤នាក់ ជនជាតិ​ចិន​ជាង២០នាក់ ចេញមក​វាយ​ឡាន​សមត្ថកិច្ច

(ស្វាយរៀង)៖ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ កម្លាំង​នគរបាល​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​ឃាត់ខ្លួន​ជនសង្ស័យ៤នាក់ ក្នុងនោះ​ខ្មែរ៣នាក់ និង​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​ការបង្ក​ហិង្សា​វាយតប់​គ្នា រវាង​បុគ្គលិក​ជា​ជនជាតិ​ចិនដីគោក និង​ជនជាតិខ្មែរ ដែល​បម្រើ​ការងារ​នៅកាស៊ី​ណូ «ម៉ុក​បាយ» នៅ​ចំណុច​ផ្សារ​រាត្រី ភូមិ​បា​វិក​ណ្ដា​ល សង្កាត់​បាវិត ក្រុង​បាវិត ។

ជនសង្ស័យ​ជនជាតិខ្មែរ៣នាក់ ដែល​ព្រួត​វាយ​ជនជាតិ​ចិន​នោះ​រួមមាន៖ ទី១ ឈ្មោះ វ៉ាន់ សា​មាន អាយុ២២ឆ្នាំ រស់នៅ​ភូមិ​តា​បិ​ប សង្កាត់​បាវិត  ក្រុង​បាវិត ទី២ឈ្មោះ ស៊ុន ពន្ធ​រាយ អាយុ៣១ឆ្នាំ មុខរបរ​លក់ដូ រស់នៅ​ភូមិ​តា​បិ​ប សង្កាត់​បាវិត និង​ទី៣ ឈ្មោះ កៅ លី​ហៀ​ង ប្រុស២៣ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ នៅ​ភូមិ​តា​បិ​ប សង្កា​ត​បាវិត ក្រុង​បាវិត។ រីឯ​ជនរងគ្រោះ ឈ្មោះ សែ​វ អែង ភេទ​ប្រុស អាយុ៣០ ជនជាតិ​ចិនដីគោក មុខរបរ​បុគ្គលិក​កាស៊ីណូ «ម៉ុក​បាយ» ។

ខណៈ​នៅពេលដែល​សម​ត្ត​កិច្ច​ចាប់​ជនសង្ស័យ​បានដាក់​ក្នុង​រថយន្ត ស្រាប់តែ​បក្ខពួក ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ខាងលើ​មាន​គ្នា​ជាង២០នាក់ បាននាំគ្នា​មក​ព្រួត វាយ​រថយន្ត​របស់​អនុ​ប៉ុស្តិ៍នគរបាល​បាវិត​បណ្តាល​ឲ្យ​រង​ការខូចខាត​កញ្ចក់​មុខ និង​កញ្ចក់​ខាង​ផងដែរ។

ស្របពេលនោះ​ដែល សម​ត្ត​កិច្ច​ក៏បាន​ឃាត់ខ្លួន​បាក់​ពួក​ជនជាតិ​ចិន​បាន​ម្នាក់ ឈ្មោះ ស៊ី លាន​ឆាយ ភេទ​ប្រុស អាយុ៣២ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ«ម៉ុក​បាយ» រីឯ​ជនជាតិ​ចិន​ជាច្រើន​នាក់​ទៀត បាន​រត់​ចូលទៅ​សម្ងំ​ពួន​នៅក្នុង​កាស៊ីណូ​បាត់។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង៤នាក់ ត្រូវ​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់បា​វិត ដើម្បី​ស្រាវជ្រាវ​បន្ត៕

fn-2017-01-13-16-15-45-0 fn-2017-01-13-16-15-45-1 fn-2017-01-13-16-15-45-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya