ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ ក្បាលកោះ​នាំគ្នា​ជិះឡាន មក​តវ៉ា​នៅ​ក្រសួង​ការងារ

កម្មករ​រោងចក្រ ក្បាលកោះ​នាំគ្នា​ជិះឡាន មក​តវ៉ា​នៅ​ក្រសួង​ការងារ

ភ្នំពេញ៖ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង១០÷១០នាទី មុខក្រសួង​ការងារ ផ្លូវ១១០ សង្កាត់​ទឹកល្អក់ ១ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កម្មករ​នៃ​រោងចក្រ​ចំនួន៣ (ថៅកែ​តែមួយ) រោងចក្រ​ក្បាលកោះ និង Top World រួមមាន​ប៉ា​ដា កម្មករ​ប្រហែល២៥០នាក់ មធ្យោបាយ រថយន្ត​កូរ៉េ៥គ្រឿង និង​ម៉ូតូ៣០គ្រឿង ដែលមាន​ទីតាំង នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាននាំគ្នា​ហែ​ក្បួន​បាតុកម្ម មក​ដាក់​ញត្តិ ដើម្បី​សុំ​ការអន្តរាគមន៍ ពី​ក្រសួង​ការងារ​ចំនួន៣ចំណុច ដឹកនាំ​ដោយ​សហព័ន្ធ សហជីព​ជាតិ​កម្មករ​កម្ពុជា របស់លោក គេ​ត លី ជា​អនុប្រធាន​សហព័ន្ធ​សហជីព ។

បច្ចុប្បន្ន​កម្មករ​ឈរ​នៅមុខ​ក្រសួង​ការងារ ដោយ​មានប្រើ​ប្រដាប់​បំពង​សម្លេង ស្រែក​ទាមទារ ។ បើតាម​ព័ត៌មាន​ក្រុម​នេះ​នឹង​នាំគ្នា​បន្ត ទៅ​ដាក់​ញត្តិ​នៅ​ខុ​ទ្ធ​កាល័យ សម្តេចនាយក និង រដ្ឋសភាជាតិ ។

កម្មការិនី​ម្នាក់​ឈ្មោះ អុល វណ្ណា ដែល​បម្រើ​ការងារ ក្នុង​រោងចក្រ​ក្បាលកោះ ហ្គា​មេន ខូ​អិ​ល​ធី​ឌី ខាងលើនេះ បាន​ឲ្យ​ដឹងថា អស់​រយៈពេល ២ឆ្នាំ​មកហើយ​ដែល​ការបើកប្រាក់​ឈ្មួ​ល របស់​កម្មករ​មិនបាន​ទៀងទាត់ នោះឡើយ ជាងនេះទៅទៀត​នោះ សម្រាប់​ប្រាក់ខែ​ក្នុង​ធ្នូ ឆ្នាំ ២០១៦ នេះ​ពួកគាត់​មិនទាន់បាន​បើកប្រាក់​ឈ្នួល នៅឡើយ​ទេ ៕468 470 e3c3ddaa78b123470bd5cc8ab8ecc092

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya