ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បង​លា​អូន​ហើយ លា​គ្មាន​ថ្ងៃ​ជួប ចិត្ត​បង​ដាច់​ណាស់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន

បង​លា​អូន​ហើយ លា​គ្មាន​ថ្ងៃ​ជួប ចិត្ត​បង​ដាច់​ណាស់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន

រតនគិរី៖ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៨ ព្រឹក​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​ឡុំ (អូរ​ដាក) ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។

ជនរងគ្រោះ​តែងតែ​ដើរលេង សេបគប់​មិត្តភក្តិ​មិនល្អ ហើយ​ប្រពន្ធ​ហាមឃាត់ ក៏បាន​ខឹង​នឹង​ប្រពន្ធ រួច​ក៏​ដើរ​ចេញពីផ្ទះ​តាំងពី វេលា​ម៉ោង៣រសៀល ថ្ងៃទី១០ ខែមករា ។ លុះដល់​ព្រឹក​ថ្ងៃទី១៣មករា​នេះ ម្តាយ​ជនរងគ្រោះ ប្រទះឃើញ​ចងក នឹង​ដើមឈើ​ស្លាប់​បាត់ទៅហើយ រួច​បាន​រាយការណ៍​ជូន នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ចុះ​ត្រួតពិនិត្យ ។ ជនរងគ្រោះ​មានឈ្មោះ ក្លាន ពេញ​អាយុ២៥ឆ្នាំ ជនជាតិ​ចា​រ៉ា​យ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។

បន្ទាប់ពី​នគរបាល​ជំនាញ ត្រួតពិនិត្យ​សាកសព​រួច ឃើញថា​មិនមាន​ករណី​ឃាតកម្ម​អ្វី​នោះទេ ពោលគឺ​ចងក​នឹង​ដើមឈើ​សម្លាប់​ខ្លួនឯង ពិត​ប្រា​ដក​មែន ហើយ​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​ផងដែរ ៕

472 e8d009a2377e8300bb1fca54e57433a0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya