ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឃឿន​រួច​ជ្រុល​បុក​បាក់​ស្លាក​ប៉ាន​ណូ បណ្តាល​ឲ្យ​ក្រ​ឡប់​ផ្ងារជើង

ឡាន​បុក​ឃឿន​រួច​ជ្រុល​បុក​បាក់​ស្លាក​ប៉ាន​ណូ បណ្តាល​ឲ្យ​ក្រ​ឡប់​ផ្ងារជើង

ភ្នំពេញ៖ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង៩យប់​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ នៅ​ចំណុច​ជិត​ខារ៉ាអូខេ​ឌ្រី​ម​វើ​ល ស្ថិតនៅក្នុង​សង្កាត់-ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស៣នាក់​ជា​កម្មករ​ដឹក​ឥដ្ឋ​ក្រ​ឡូ​បើករថយន្ត​ម៉ាក​អុ​ី​ស៊ុយ​ស៊ុយ ក្បាល​រថយន្ត​ពណ៌​ត្រ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-0804 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ហើយ​ស្រវឹងស្រា​ទៀត​ខណៈពេល​មកដល់​ចំណុចកើតហេតុ​តៃកុង​រថយន្ត​ផឹក​នៅលើ​រថយន្ត​ជាមួយ​ព្រូ​តៃកុង​មិនបាន​មើល​មើលមុខ​ក៏​រេ​ចង្កូត​ទៅបុក​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ​និង​បាក់​ដើម​ជ្រៃ​ហើយ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​ស្លាក​ប៉ាន​ណូ​សញ្ញា​ស្រា​បៀរ​បាក់​ហើយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើងលើ​តែម្តង ភ្លាមៗនោះ​ដែល​តៃកុង​និង​ព្រូ​រថយន្ត២នាក់​ទៀត​បាន​រត់ចោល​រថយន្ត​បាត់​បន្សល់ទុក​នៅតែ​រថ​យន្ត​តែប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ពិនិត្យមើល​នៅក្នុង​រថយន្ត​បង្ក​ឃើញ​កំប៉ុង​ស្រា​បៀរ​ចំនួន២ទៅ៣កំប៉ុង​ទៀតផង ៕

image1-7 image2-6 image4-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya