បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២ កញ្ញា ២០១៣ ស្ថិតក្នុងភូមិកូបកើត ឃុំកូន ស្រុកអូរជ្រៅ នគរបាលស្រុកមង្គលបុរីម្នាក់ត្រូវរថយន្តបុកស្លាប់ និងកូនប្រុសម្នាក់រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូម៉ាកវ៉េវ ធ្វើដំណើរពីទិសខាងលិចមកកាន់វេណនៅវត្តរតនសុខសាន្ត ហៅវត្តអូរខៃ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះគង់ សំអឿន អាយុ៤៥ឆ្នាំ ជានគរបាលថ្នាក់ព្រិន្ទបាលទោបម្រើការងារនៅប៉ុស្តិ៍រដ្ឋបាលគោក បាល្ល័ង្គ និងកូនប្រុសអាយុប្រហែល៨ឆ្នាំរងរបួសធ្ងន់ មានទីលំនៅភូមិគោកបាល្ល័ង្គ ឃុំគោកបាល័ង្គ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តកាមរីពណ៌ស្លែ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A 3554 ដឹកអ្នកដំណើរបើកបញ្ច្រាសទិសគ្នាជែងជាមួយរថយន្តមួយគ្រឿងទៀត ក៏រេចង្កូតបុកម៉ូតូរបស់ជនរងគ្រោះតែម្តង ៕ ដោយ៖ បុរី