ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ ម៉ូតូ​និង​ឡាន​បុក បណ្ដាល​ឲ្យ​បុរស​ម្នាក់ របួសធ្ងន់

គ្រោះថ្នាក់​ចរាចរណ៍​មួយ ម៉ូតូ​និង​ឡាន​បុក បណ្ដាល​ឲ្យ​បុរស​ម្នាក់ របួសធ្ងន់

កំពង់ស្ពឺ៖ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​យប់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ លើផ្លូវ​លេខ៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ៥-៦ ស្ថិតក្នុង​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

មាន​ម៉ូតូ ១គ្រឿង ម៉ាក​ហុងដា C100 សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ភោក សម្បតិ ភេទ​ប្រុស អាយុ៣៤ឆ្នាំ រស់នៅ​ភូមិ​អូរ​តាពូង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត ១គ្រឿង ម៉ាក​គៀ (កូរ៉េ) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-5896 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (ចុះ​រត់​គេចខ្លួនបាត់) ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន ទៅ​ពេទ្យ​សម្ភព​ថ្នល់ទទឹង។ សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្នកជិះ​ម៉ូតូ​មិន​ពាក់​សុ​វត្តិភាព និង​គ្មាន ដាក់​កញ្ចក់​មើល​ក្រោយ ចំពោះ​ម៉ូតូ​បាន​រង​ការខូចខាត កំរិតធ្ងន់ និង​រថយន្ត ខូចខាត​កំរិត​ស្រាល ៕

1 607139aa5313957cfb927cbb6cad6a69

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya