ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្លាប់៩នាក់ និង​រងរបួស១០នាក់ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧

ស្លាប់៩នាក់ និង​រងរបួស១០នាក់ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១១លើក (យប់៤លើក) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៩នាក់ របួសធ្ងន់៦នាក់ និង​របួសស្រាល៤នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍១១ លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​យានយន្ដ សរុប​ចំនួន១៦គ្រឿង រួមមាន​ម៉ូតូ ចំនួន១២គ្រឿង រថយន្ដ​ធុន​តូច​ចំនួន៣គ្រឿង, រថយន្ដ​ធុន​ធំ១គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន, ស្រវឹង, មិន​ប្រកាន់​ស្ដាំ, បត់​គ្រោះថ្នាក់ និង​កត្តា​យានយន្ដ។

សូមបញ្ជាក់ថា​រយៈពេល ១២ថ្ងៃ​ចាប់ពី​ថ្ងៃទី ០១ដល់​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន១៤៥លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៦៨នាក់ រងរបួស​ធ្ងន់​ចំនួន១៣៣ នាក់ និង​រងរបួស​ស្រាល​ចំនួន៧៣នាក់៕

15873439_102547780252613_3395025647613220206_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya