ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ចាម ១២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ចាម ១២នាក់ ករណី​គ្រឿងញៀន

(កំពង់ចាម)៖ រយៈពេល២ថ្ងៃ គឺ​ថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០១៧នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បង្ក្រាប​គ្រឿងញៀន​បាន៣ករណី ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី១២នាក់ និង​ដកហូត​គ្រឿងញៀន​បាន​មួយចំនួនធំ។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ៣ទីតាំង​ផ្សេងគ្នា រួម​ទី​តាំងទី១៖ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន៦នាក់ ទី១៖ឈ្មោះ លីន ពេជ្រ វណ្ណ​អរុណ ភេទ​ប្រុស អាយុ១៦ឆ្នាំ, ទី២៖ឈ្មោះ ជាង លី​ហួច ភេទ​ប្រុស អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ ឡេង ដា​លិះ ភេទ​ប្រុស អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ ទូ​លាស់ ម៉ា​អាត ភេទ​ប្រុស អាយុ៣៣ឆ្នាំ, ទី៥៖ឈ្មោះ កូប សារី ភេទ​ប្រុស អាយុ៣៥ឆ្នាំ និង​ទី៦៖ឈ្មោះ រិ​ទ្ធ ម៉ា​រី ភេទ​ស្រី អាយុ១៤ឆ្នាំ។ ក្នុងនោះ​កម្លាំង​ជំនាញ​ដកហូត​បាន សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន, ម៉ូតូ១គ្រឿង និង​ទូរស័ព្ទដៃ២គ្រឿង។

លោក​មេបញ្ជាការ បន្ថែមថា ទីតាំង​ទី២៖ នៅ​ចំណុច​ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៤នាក់ ទី១៖ឈ្មោះ យ៉ាន ចិន្តា ភេទ​ស្រី អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ ឈុន សង្គ្រាម ភេទ​ប្រុស អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ម៉ាត់ វី ភេទ​ប្រុស អាយុ២១ឆ្នាំ និង​ទី៤៖ឈ្មោះ យ៉ា ប៉េ​ស ភេទ​ប្រុស អាយុ៣៨ឆ្នាំ។ ក្នុងនោះ​កម្លាំង​ដកហូត​បាន ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស១៥កញ្ចប់, ទូរ​សព្ទ័​ដៃ៥គ្រឿង, ម៉ូតូ១គ្រឿង និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត។

ទីតាំង​ទី៣៖ នៅ​ចំណុច​ភូមិរ​ការ​ទ្វា ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ កម្លាំង​អាវុធ​ខេត្តកំពង់ចាម សហការ​ជាមួយ​កម្លាំង​អាវុធ​ស្រុក​ខ្សាច់កណ្ដាល នគរបាល​ស្រុក​ខ្សាច់កណ្ដាល ក្រោម​ការ​សម្រប​ស​ម្រូ​លពី​លោក លឹម សុគ​ន្ថា ព្រះរាជ​អា​ជា្ញ​សាលាដំបូង​ខេត្តកណ្តាល ហើយ​កម្លាំង​ជំនាញ ឃាត់​ជនសង្ស័យ​បាន២នាក់ ទី១៖ឈ្មោះ ងួន រដ្ឋា អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ ហ៊ឹម ស្រី​ចាន់ អាយុ២៨ឆ្នាំ ត្រូវជា​ប្រពន្ធ។ ក្នុងនោះ​ជំនាញ​ដកហូត​បាន ថ្នាំញៀន​ម៉ា​ទឹកកក១កញ្ចប់​ធំ និង​សម្ភារៈ​មួយចំនួនទៀត៕

fn-2017-01-12-09-53-45-0 fn-2017-01-12-09-53-45-1 fn-2017-01-12-09-53-45-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya