ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » លោកជំទាវអាយ​ស៊ីសុគន្ធា​រីបាន​ជម្រុញ​ឲ្យ​មន្ទីរ​អង្គភាព​ទាំងអស់ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​បង្ការទប់ស្កាត់​និង​ការពារ​ប្រជាពលរដ្ឋនិង​ប្រទេសជាតិ​យើង​រស់នៅ​ដោយ​សុ​ខុ​ដុមរ​មនានិង​គ្មាន​អំពើ​ជួញដូរមនុស្ស

លោកជំទាវអាយ​ស៊ីសុគន្ធា​រីបាន​ជម្រុញ​ឲ្យ​មន្ទីរ​អង្គភាព​ទាំងអស់ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​បង្ការទប់ស្កាត់​និង​ការពារ​ប្រជាពលរដ្ឋនិង​ប្រទេសជាតិ​យើង​រស់នៅ​ដោយ​សុ​ខុ​ដុមរ​មនានិង​គ្មាន​អំពើ​ជួញដូរមនុស្ស

មណ្ឌលគិរី៖ លោកជំទាវអាយ​ស៊ីសុគន្ធា​រីអភិបាលរង​ខេត្តនិង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ខេត្តប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្សបាន​បញ្ជាក់ថាដើម្បី​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​បង្ការទប់ស្កាត់និង​ការពារ​ប្រជាពលរដ្ឋនិង​ប្រទេសជាតិ​យើង​រស់នៅ​ដោយ​សុ​ខុ​ដុមរ​មនានិង​គ្មាន​អំពើ​ជួញដូរ​មនុស្សមន្ទីរ​អង្គភាព​ទាំងអស់​ត្រូវអនុវត្ត​នូវ​ចំណុចសំខាន់ៗចំនួន០៧ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សមាសភាព​លេខាធិការដ្ឋាន​និង​ក្រុម​ទាំង៦នៃ​គណៈកម្មាធិការ​ខេត្តប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្សដែល​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្តនា​ព្រឹក​ថ្ងៃទី១២ខែមករាឆ្នាំ២០១។លោកជំទាវអាយ​ស៊ីសុគន្ធា​រីបាន​ឲ្យ​ដឹង​បន្ថែមថា​ចំណុច​ទាំង០៧ដែល​មន្ទីរ​អង្គភាព​ទាំងអស់ត្រូវអនុវត្ត​រួមមាន ៖ទី១.ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​និង​ដៃគូ​ពាក់ព័ន្ធទ្វេរ​ភាគី​និង​ពហុភាគីដោយ​ផ្អែកលើ​ការទទួលខុសត្រូវ​រួមដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នាំ​ឲ្យ​មានការ​ជួញដូរកេងប្រវ័ញ្ចនិង​រំលោភបំពាន​លើកមនុស្ស​គ្រប់​ទម្រង់ជាពិសេស​លើ​ស្ត្រីនិង​កុមារ។ទី២.ពង្រឹង​វិធានការ​គ្រប់គ្រង​លំហូរ​ចេញចូលតាម​ព្រំដែន​រវាង​ប្រទេសជិតខាង​ឲ្យ​បានល្អនិង​រួមគ្នា​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព។ទី៣.ការពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជនរងគ្រោះដោយ​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ជាក់លាក់ទី៤.ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធក្នុងការ​ស៊ើបអង្កេត​ប​ទ​ល្មើស​ជួញដូរ​មនុស្សការអនុវត្ត​ច្បាប់​ដើម្បី​កាត់ទោស​លើ​ជនឧក្រិដ្ឋ​កម្ម​ជួញដូរ​មនុស្ស។ទី៥.ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ​ម​បន់និង​អន្តរជាតិជម្រុញ​អនុវត្ត​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដទៃទៀត។ទី៦.ពង្រឹង​វិធានការ​គ្រប់គ្រងពិនិត្យ​សកម្មភាព​ជ្រើសរើស​បណ្តុះបណ្តាល​ទីភ្នាក់ងារក្រុមហ៊ុន​ឯកជននិង​អង្គការសមាគមន៍និង​ទី៧.ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ដើម្បី​នាំយក​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ទំហំ​នៃ​ការប្រព្រឹត្តនិង​ផ្តល់យុត្តិធម៌​ជូន​ជនរងគ្រោះ។ជាមួយគ្នានេះដែរលោកជំទាវបានដាក់​ចេញ​នូវ​ផែន​ការណ៍​សកម្មភាព​ស​ម្រា​ប់អនុវត្ត​បន្ថែមត្រូវ​បន្ត​ស៊ើបអង្កេត​ជាប្រចាំ​តាម​បណ្តា​ផ្ទះសំណាក់សណ្ឋាគារផ្ទះជួលទីកន្លែង​ម៉ាស្សានិង​ហាង​ខារ៉ាអូខេបន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ល្បិចកល​ជនខិលខូចបន្ត​យកចិត្តទុកដាក់​និង​ប្រឆាំង​រាល់​សកម្មភាព​ការ​កេង​ប្រ​វ័​ញ​លើ​ស្ត្រីនិង​កុមារត្រួតពិនិត្យនិង​ណែនាំ​ជាប្រចាំ​តាម​គោលដៅ​ដែល​អាចមាន​ការសង្ស័យ​ករណី​ជួញដូរ​មនុស្សបន្ត​ស្រាវជ្រាវ​ពលរដ្ឋ​ធ្វើ​ចំណាក់ស្រុក​ទៅ​ក្រៅ​ទេស​តាម​ផែនការ​របស់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្សនិង​ការពារ​អនីតិជន​របស់​គណៈកម្មាធិកា​រ​ជាតិប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។គូរ​បញ្ជាក់​ផងដែរ​ថាក្នុង​ពិធី​ប្រកាសកែសម្រួល​សមាសភាព​លេខាធិការដ្ឋាននិង​ក្រុម​ទាំង៦នៃ​គណៈកម្មាធិការ​ខេត្តប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តមណ្ឌលគិរីរូ​ម​មាន៖ក្រុមការងារ​បង្ការ​ទ​ប់​ស្កាត់​មាន១៩រូបក្រុម​ការពារ​ជនរងគ្រោះ​ចំនួន២១រូបក្រុម​អនុវត្ត​ច្បាប់​ចំនួន១៨រូបក្រុមការងារកិច្ចការ​យុត្តិធម៌​ចំនួន៨រូបក្រុមការងារសហប្រតិបត្តិការ​អន្តរជាតិ​មាន​ចំនួន១៨រូបនិង​ក្រុមការងារទេសន្តរប្រវេសន៍​ចំនួន១៩រូប​ផងដែរ៕ស៊ីផុនហ៊ុ​ង​គ្រី15966718_1164709526983272_602339512_o 15991385_1164709570316601_1744044112_o 15991921_1164709530316605_1808992300_o 16106487_1164709540316604_675341116_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya