ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០២ តុលា ២០១៣ នៅចំណុចវិហារអ៊ីស្លាមគីឡូម៉ែត្រលេខ៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ន្ធចាប់បាននៅលើដំបូលផ្ទះ ខណៈដែលយុវជនរូបនោះ រួមនិងបក្ខពួកម្នាក់ទៀតធ្វើសកម្មភាពបម្រុងលួចកង់របស់គេ តែត្រូវគេទាន់ក៏ស្រែក
ឆោឡោ ធ្វើឲ្យជនសង្ស័យភ័យរត់ឡើងលើដំបូលផ្ទះផ្លោះពីមួយទៅផ្ទះមួយ ទៀត ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាប់រយនាក់ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភារុណ អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលនៅព្រែកព្នៅ ខណ្ឌសែនសុខ និងមានបក្ខពួកម្នាក់ទៀត (រត់គេចខ្លួនបាត់) មកបម្រុងលួចកង់គេ តែត្រូវប្រជាពលរដ្ឋទាន់ ក៏ផ្អើលព័ន្ធចាប់បាននៅលើដំបូលផ្ទះបានម្នាក់វាយខ្នោះ ៕