ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អូន​ដាច់ចិត្ត​ហើយ ព្រោះ​បង​មិនកើត ៥ឆ្នាំ​ហើយ​គ្មាន​បាន​អី​សោះ អូន​យក​ថ្មី​ហើយ​បង​កុំ​ខឹង

អូន​ដាច់ចិត្ត​ហើយ ព្រោះ​បង​មិនកើត ៥ឆ្នាំ​ហើយ​គ្មាន​បាន​អី​សោះ អូន​យក​ថ្មី​ហើយ​បង​កុំ​ខឹង

ភ្នំពេញ៖ កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​គូស្នេហ៍​មួយគូ​បានរស់នៅ​ជាមួយគ្នា​រយៈពេល៥ឆ្នាំ​មកហើយ ដោយសារតែ​ខាង​ប្រុស​រករឿង​វាយដំ​ស្ទើរ​រាល់ថ្ងៃ ទើប​ខាង​ស្រី​ទ្រាំលែងបាន ចុះចេញ​អស់​រយៈពេល១ខែ ទើប​ជួប​បុរស​កម្មករ​រោងចក្រ​ម្នាក់ទៀត និង​ស្រឡាញ់គ្នា ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​តាម​ដងផ្លូវ ស្រាប់តែ​បុរស​ជា​សង្សារ​ដើម​ឃើញ​ជិះ​ម៉ូតូ​ដេញ​វាយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច ចុះ​ឃាត់​ហៅ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ចោមចៅ នៅមុខ​ផ្សារ​ឯករាជ្យ១ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
បុរស​ជា​គូស្នេហ៍​ទី១ឈ្មោះ ប្រាក់​កុសល ភេទ​ប្រុស​អាយុ២៨ឆ្នាំ មុខរប​យាម​ផ្ទះសំណាក់​គីមហេង ម្តុំ​មុខ​ផ្សារ​ត្រពាំង​ថ្លឹង(ផ្សា​រយាយ​ម៉េ​វ)មានសរុក​កំណើត​នៅ ភូមិ​អំពិល ឃុំ​អំពិល​ប​ស្រុករ​មា​ហែក ខេត្តស្វាយរៀង ចំណែក​នារី​ជា​សង្សារ​ឈ្មោះ​អិន​ស្រី​តឿ ហៅ​អា​រ៉េ​ន អាយុ៣០ឆ្នាំ មុខរបរ​បំរើកា​រងា​នៅ​មឈ្ឍមណ្ឌល​កំសាន្ត​ឌី​យ៉ា​ម៉​ង ផ្លូវ​វេ​ង​ស្រេង ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​ផ្សា​រកា​ណា​ស៊ី​ធី មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ។ ចំណែក​បុរស​ទី៣មិនបាន​ស្គាល់ឈ្មោះ​គ្រាន់តែ​ដឹងថា ធ្វើការ​រោងចក្រ។

តា​មកា​រៀបរាប់​ពី​បុរស​ឈ្មោះ​ប្រាក់ កុសល បានអោយដឹងថា រួប​គេ​និង​ឈ្មោះ​អិន ស្រី​តឿរ បាន​ស្គាល់គ្នា​រយៈពេល៥ឆ្នាំ​មកហើយ​ដោយ​រស់នៅ​ជាមួយគ្នា​លុះ​មកដល់​អំឡុង១ខែក្រោយ​នេះ​នារី​នោះបាន​ចាកចេញ​ពី​គេ​ដោយ​មិនបាន​ប្រាប់​ពី​មូលហេតុ។

បើតាម​សម្តី​ឈ្មោះ​អិន ស្រី​តឿរ ហៅ​អា​រ៉េ​ន បានអោយដឹងថា រួប​នាង​ជា​ស្រី​មេម៉ាយ​អស់​រយៈពេល៦ឆ្នាំ​មកហើយ​ដោយមាន​កូន២នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់។ ហើយ​ក្រោយមក​ទើប​ជួបគ្នា​ជាមួយ​ឈ្មោះ​ប្រាក់​កុសល រស់នៅ​ជាមួយគ្នា៥ឆ្នាំ​ដោយ​មិនបាន​រៀបការ​នោះទេ។

មូលហេតុ​នៃ​ការចុះ​ចេញពី​ប្តី​ហេងស៊យ​នោះ ព្រោះ​រួប​នាង​មិនដែល​បាន​សុខ​ស្រួល​ម្តង​ទេ ប្តី​មិនបានការ​នោះ​តែងតែ​វាយ​ធ្វើបាន​ស្ទើរ​រាល់ថ្ងៃ​គ្មាន​ថ្ងៃ​លោះ ណាមួយ​រួប​នាង​មាន​ផ្ទៃពោះ១ខែ​ទៀតផង​ទើប​សម្រេចចិត្ត​ចុះចេញ​ទៅ​នៅ​ជាមួយ​បងប្អូន​មួយរយៈ។

ខណៈដែល​នាង​ចេញពី​ប្តី​ហេងស៊យ​ដែល​មិនបាន​រៀបការ​ផង​នោះ រយៈពេល១ខែក្រោយ​ទើបបាន​ស្គាល់​បុរស​កម្មករ​រោងចក្រ​ម្នាក់ទៀត​ដែល​ចេះ​ថ្នាក់ថ្នម​រួប​នាង​ទើប​សម្រេចចិត្ត​រស់នៅ​ជាមួយ ខណៈពេលដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ស្រាប់តែ​ឈ្មោះ​ប្រាក់ កុសល ជិះ​ម៉ូតូ​មក​ស្ទាក់​ពីមុខ​តែម្តង។

ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​ហៅ​អ្នក​ទាំង៣មក​សួរ​នាំនៅ​ប៉ុស្តិ៍​ចោមចៅ​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​លែងអោយ​បុរស​ទី១មក​រវីរវល់​នារី​រងគ្រោះ​ទៀតហើយ​ក៏​អោយទៅ​ផ្ទះរៀងៗខ្លួន​តែម្តង ៕

15 16 17

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya