ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៧៥នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៧៥នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុង​បរិវេណ​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ផ្លូវ២៣០ សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​លើក​ទី២ សរុប​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ចាប់ពី​ថ្ងៃទី១ដើមខែ​មក​មាន​ចំនួន​ប្រមាណ​ជាង៤០០នាក់ ។

លទ្ធផល​ប្រតិបត្តិ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី១ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដែលមាន​ខណ្ឌ​ទាំង១២ និង ការិយាល័យ ធ្វើការ​ចុះបង្ក្រាប​ជា​លក្ខណៈ​ទូទាំង​រាជធានី​ភ្នំពេញ​និង​ខេត្ត ។ ជា​លទ្ធផល​សរុប​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​សរុប​ឃាត់ខ្លួន​ចំនួន៧៥នាក់​រួមទាំង​ថ្នាំញៀន​ចំនួន​ជាង១០០កញ្ចប់ ។

លោក ព្រំ សន្ធរ ស្នងការរង​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​អោយដឹងថា ប្រតិបត្តិ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី១២ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ សរុប​ឃាត់ខ្លួន​បាន៧៥នាក់ និង ថ្នាំញៀន​ចំនួន​ជាង១០០កញ្ចប់ ។ លោក​បាន​បន្តថា សរុប​ក្នុង​ប្រតិបត្តិការ​ចាប់ពី​ដើមខែ​មករា​មក​កម្លាំង​សមត្ថកិច្ច​យើង​ចុះបង្ក្រាប​បាន​មនុស្ស​ប្រមាណ​ជាង៤០០នាក់ ។

ជា​ចុងក្រោយ​លោក ព្រំ សន្ធរ បាន​បញ្ជាក់ថា កម្លាំង​នរគ​បាល​ជំនាញ​នៅតែ​បន្តធ្វើ​ការបង្ក្រាប​ដូច​ភ្លៀងរលឹម​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​សូម​សំណូមពរ​ដល់​អាណាព្យាបាល ប្រជាពលរដ្ឋ​ចូលរួម​សហការ ដើម្បី​រក្សាសុខ​សន្តិភាព​ក្នុងសង្គម និង ទប់ស្កាត់ បង្ការ​បង្ក្រាប ការប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​អោយមាន​ប្រសិទ្ធិភាព ៕

viSal-4 viSal-5 viSal-6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya