ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣ រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានហៅ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ ក្រសួងធនធានទឹកថ្នាក់អគ្គនាយក រហូតដល់រដ្ឋលេខាធិកា មកណែនាំ និងអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាព និងឯកភាពគ្នា សម្រាប់អាណត្តិទី៥ របស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេ
ជោ សែន ជានាយករដ្ឋមន្ត្រី កើតចេញពីការ បោះឆ្នោត ទុកចិត្តរបស់ប្រជាពលរដ្ឋ។
នៅចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងធនធានទឹក ទាំងអស់ លោករដ្ឋមន្ត្រី លឹម គានហោ បានមានប្រសាសន៍ថា សម្រាប់អាណត្តិទី៥នេះ រាជរដ្ឋា ភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញ យុទ្ធសាស្ត្រចតុកោណ នូវនយោបាយ យ៉ាងស៊ីជំរៅ ក្នុងការដឹកនាំ ប្រទេសជាតិ ដូច្នេះដើម្បីឲ្យការងាររួម បាន
ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព គឺតម្រូវឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័ន ត្រូវរួមគ្នា ធ្វើការងារ ប្រកបដោយ ឆន្ទះខ្ពស់ ក្នុងការបម្រើ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
លោករដ្ឋមន្ត្រី បានថ្លែងថា នៅចំពោះនេះ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវធ្វើដំបូង គឺការពង្រឹង និងសាមគ្គីភាព ផ្ទៃក្នុង នៅក្នុងក្រសួង ពោលមិន ត្រូវប្រកាន់បក្ខពួក ច្រណែនគ្នា នោះទេ ពីព្រោះបើគ្មានការឯកភាពផ្ទៃក្នុងនោះទេ នឹងធ្វើឲ្យការងារ មិនអាចដំណើរការទៅបានប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពឡើយ។
យ៉ាងណាក៏ដោយ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអាណត្តិកន្លងៗទៅ ត្រូវបានមន្ត្រីជាច្រើន ដែលបម្រើការងារនៅទីនោះ លួចបង្ហើបថា លោក លឹម គានហោ គឺជារដ្ឋមន្ត្រីម្នាក់ ដែលពួកគេ ចូលចិត្តធ្វើការងារ ជាមួយ និងមិនចង់ឲ្យបាត់រដ្ឋមន្ត្រីរូបនេះឡើយ មានន័យថា មន្ត្រីម្នាក់ៗមិនត្រូវបាន គៀបសង្កត់ ហើយក៏គ្មានការ ប្រកាន់
បក្ខពួក គឺនរណាមានសមត្ថភាព អ្នកនោះនឹងអាច ធ្វើការបាន៕