ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចុះ បិទ​ផ្ទះសំណាក់​យីហោ លីហ្សា បណ្ដោះអាសន្ន ករណី​ផ្ដល់​ទីតាំង​ឲ្យ​ជួញដូរ​គ្រឿងញៀន​និង​ប្រើប្រាស់​គ្រឿងញៀន

ប៉ូលិស​ចុះ បិទ​ផ្ទះសំណាក់​យីហោ លីហ្សា បណ្ដោះអាសន្ន ករណី​ផ្ដល់​ទីតាំង​ឲ្យ​ជួញដូរ​គ្រឿងញៀន​និង​ប្រើប្រាស់​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បាន​ចុះទៅ​ផ្អាក​ជា​បណ្ដោះអាសន្ន នូវផ្ទះ​សំណាក់​យីហោ លីហ្សា ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពី​ផ្ទះសំណាក់​មួយ​នេះ បាន​បើកដៃ​ផ្ដល់​ទីតាំង​ឲ្យ​ជនល្មើស ចេញចូល​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។

ផ្ទះសំណាក់​យ​ហៅ លីហ្សា​នេះ គឺជា​ទីតាំង​មួយ​ដែល​សមត្ថកិច្ច បាន​កំណត់ថា​ជាទី​តាំង​ចរាចរ​សម្រាប់ សេព​គ្រឿងញៀន​ជាប្រចាំ​ថ្ងៃ ព្រោះ​ការ​កណ​ត់​បាន​នេះ គឺ​ក្រោយពី​បាន​បើក​ការស្រាវជ្រាវ អស់​មួយរយៈ​កន្លងមក ឃើញថា​ទីតាំង​ផ្ទះសំណាក់​ខាងលើ ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព ប្រាកដ​មែន ។

ក្រោយពី​ស៊ើប​ដឹង​ការពិតហើយ លុះដល់​ថ្ងៃទី១១ ខែ​មក អធិការដ្ឋាន បាន​សហការ​ជាមួយ​គណៈ បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សីកែវ ចូលរួម​ពី​លោក ប្រាជ្ញ សីហា ជា​អភិបាលរងខណ្ឌ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង៦ ក្រោម​ការសម្របសម្រួល ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្ដែង នៅក្នុង​ទីតាំង​ខាងលើ ជា​លទ្ធផល​ឃាត់ខ្លួន​បាន​មនុស្ស ១៥នាក់ (ស្រី៥នាក់) និង​ម្ចាស់​ទីតាំង​ផ្ទះសំណាក់​ម្នាក់ ឈ្មោះ​ឈឿន វណ្ណា​រ៉ា ភេទ​ប្រុស អាយុ៥១ឆ្នាំ ព្រមទាំង​ដកហូត​វត្ថុតាង មួយចំនួន ៕

6a1f9875555e412cba68a87e5bd96a71 397 398 16003147_246095602496796_8331801476867764297_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya